ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០២៤ គឺការងារដាក់លូ ផ្លូវចំនួន៥ខ្សែ

66

 

ភ្នំពេញ ÷ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤នេះ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យគម្រោងអភិវឌ្ឍខណ្ឌឆ្នាំ២០២៤ គឺការងារដាក់លូ ផ្លូវចំនួន៥ខ្សែ ប្រវែងសរុបចំនួន៣,២៣២ម៉ែត្រដូចជា៖
១.ខ្សែទី១ ផ្លូវជាតិលេខ៥ ប្រវែង ១,៣៤៦ម៉ែត្រ មុខកាត់ ០.៨០ម៉ែត្រ ចាប់ពីមុខហាងលក់ផាសអាប់ ដល់កែងផ្លូវ២០០R ភូមិបឹងឈូក និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦
២.ខ្សែទី២ អតីតផ្លូវរថភ្លើង ប្រវែង ៥៤៥ម៉ែត្រ មុខកាត់ ០.៨០ម៉ែត្រ ចាប់ពីប្រឡាយក្រោយវិទ្យាល័យឫស្សីកែវ ដល់កែងផ្លូវសាលាដែក ភូមិមិត្តភាព និងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ
៣.ខ្សែទី៣ ផ្លូវខាងលិចសាលាបឋមសិក្សា និងវិទ្យាល័យឫស្សីកែវ ប្រវែង ៤០០ម៉ែត្រ មុខកាត់ ១ម៉ែត្រ ចាប់ពីក្រោយសាលាបឋមសិក្សាឫស្សីកែវ ដល់ក្រោយវិទ្យល័យឫស្សីកែវ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ
៤.ខ្សែទី៤ ផ្លូវ៥៨R ប្រវែង៦៦៦ ម៉ែត្រ មុខកាត់ ០.៨០ម៉ែត្រ ចាប់ពីផ្លូវ៥៩៨ ដល់ផ្លូវ១០៥ ស្ថិតក្នុងក្រុម៦ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ឆ្នាំ២០២៤ ។

 

អត្ថបទដែលជាប់ទាក់ទង