ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀនជិត២០០គីឡូក្រាម

85

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៤ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​​ន​បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៣​នាក់ ពាក់​ពន្ធ​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រមាណ​ជិត​២០០​គីឡូក្រាម ។

ចំពោះ​ជនសង្ស័យ​៣ នាក់​មាន ៖ ១.​ឈ្មោះ សេង សុខ​ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ ២.​ឈ្មោះ ខៀវ ចិន្តា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ ៣.​ឈ្មោះ ហេង គឺ​ម​លាង ភេទ​ស្រី អាយុ​៤៧ ឆ្នាំ
(​ជា​ម្ចាស់ផ្ទះ​) ។

ករណី​បង្ហាញមុខ​ជនសង្ស័យ​៣​នាក់ រួមនិង​វត្ថុ​តាង​សារធាតុ​ញៀន​ជិត ២០០ គីឡូក្រាម​នោះ គឺ​ធ្វើ​ឡើយ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប ។
លោក​ឧត្តមសេនីយ៍ ឯក ឃឹ​ង សា​រ៉ាត់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន ក្រោម​ការ​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿង​ចំនួន​២​គោលដៅ ។

គោលដៅ​ទី​១.​គឺស្ថិត​នៅ​ដី​ឡូត៍​មួយ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​១០០៣ សង្កាត់​ច្រាំង​ចំរេះ​ទី២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ,គោលដៅ​ទី​២.​ស្ថិត​នៅ​មុខ​វត្ត​ញាណ​រង្សី ផ្លូវ​៣៥៥ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ និង​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀ​.​ន​រួម​មាន ៖ .​សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន (KETAMINE) ទម្ងន់​១៨៣ ៨២៣,២០ ក្រាម ស្មើ​និង​(១៨៣​គីឡូ និង​៨២៣,២០​ក្រាម​) ។ សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១៩៩៦​ក្រាម ស្មើ​និង​(១​គីឡូ និង​៩៩៦​ក្រាម​) ។

សរុប​ជា​រួម សារធាតុ​ញៀន​ទាំង​២​ប្រភេទ មាន​ទម្ងន់​១៨៥៨១ ៩,២០​ក្រាម ស្មើ​និង (១៨៥​គីឡូ និង​៨១៩,២០​ក្រាម​) ជិត​២០០​គីឡូក្រាម ។ ក្រោយ​បង្ហាញមុខ​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង