ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​លួច​ទូរស័ព្ទ​ដៃ ពេលម្ចាស់កំពុងដេកលក់​

126

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ ​លួច​ទូរស័ព្ទ​ដៃពីស្ត្រីម្នាក់ ​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៣​រសៀល​ នៅ​ចំណុច​ផ្សា​របឹង​សាឡា​ង​ថ្មី​ ផ្លូវ​បេតុង​ ក្រុម​ទី​១៣​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​។​

​លោក​វរសេនីយ៍ទោ​ គល់​ យី​ អធិការ​នគរបាល​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ ធូ​ ស្រី​ពេជ្រ​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩៥​ ផ្លូវ​៨០​ ភូមិ​២២​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ហ្វេ​ខាប់​។​ ចំណែក​ជន​រង​គ្រោះ​ ឈ្មោះ​ អ៊ុ​ង​ សុ​ផ​ល្លី​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៥៥៨​ ផ្លូវ​បេតុង​ ក្រុម​ទី​១៣​ ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫស្សី​កែវ​ មុខរបរ​លក់ដូ​រ៊​

​លោក​អធិការ​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​កំពុង​ដេក​ នៅ​ក្នុង​តូប​លក់​អីវ៉ា​ន់​នៅ​ក្នុង​ផ្សារ​ ចំណែក​ជនសង្ស័យ​ដើរ​លក់​ភេសជ្ជៈ ​ឃើញ​ទូរស័ព្ទ​ដែល​ជន​រង​គ្រោះ​ ដាក់​សាក​ថ្ម​នៅ​ក្នុង​តូប ​ក៏​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​នោះ​ ភ្លាម​នោះ​ជន​រង​គ្រោះ​បានឃើញ​ទាន់​ ក៏​ដេញ​តាម​រហូត​មក​ដល់​រ៉ឺ​ម៉ក​លក់​ភេសជ្ជៈ​របស់​ជនសង្ស័យ​ ឆែក​រក​ឃើញ​ទូរស័ព្ទ​នៅ​ក្នុង​រ៉ឺ​ម៉ក​នោះ​តែ​ម្តង​។​

​សម្ភារៈ​ដកហូតៈ​ទូរស័ព្ទ​ដៃ​៣​គ្រឿង​ម៉ាក​ស៊ូ​ហ្គា​ ពណ៌​មាស​ ១​គ្រឿង​,​ម៉ាក​Nokia​ ពណ៌​ខ្មៅ​ ១​គ្រឿង​ និង​ម៉ាក​True​ ពណ៌​ខ្មៅ​ ១​គ្រឿង​,​ប្រាក់​ចំនួន​ ១៣២.០០០​រៀល​ និង​ប្រាក់​ដុល្លារ​ ៥​ដុល្លារ​។​ ចំណែកឯ​ទូរស័ព្ទ​ដៃ​ម៉ាក​ស៊ូ​ហ្គា​ បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​។​ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ កំពុង​សាកសួរ​យក​ចម្លើយ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង