ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទើបតែ​ត្រៀម​ធ្វើ​សកម្មភាព​ប្លន់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ជនប្រដាប់អាវុធ​២​នាក់​ និង​កាំភ្លើងខ្លី​ម៉ាក​ CF98-9​

88

​កណ្ដាល​៖​ កម្លាំង​នគរបាល​ខេត្តកណ្តាល​បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ក្នុង​ចំណោម​៣​នាក់​ ត្រៀម​ធ្វើ​សកម្មភាព​ប្លន់​ និង​កាំភ្លើងខ្លី​ម៉ាក​ CF98-9​ ១​ដើម​គ្រាប់​ចំនួន​២០​គ្រាប់​ កាលពី​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ ចំណុច​ផ្ទះ​ជនសង្ស័យ​ ភូមិ​វែង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។

នៅវេលាម៉ោងខាងលើ កម្លាំងជំនាញ បានទទួលព័ត៌មានថា ៖ មានជនសង្ស័យ ត្រៀមធ្វើសកម្មភាពប្លន់ កងកម្លាំងជំនាញ បាន ចុះប្រតិបត្តិការ បង្រ្កាបទទួលបានលទ្ធផល ដូចខាងក្រោម៖
១-​ឈ្មោះ​ កែវ​ ក្រូច​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ នៅ​ភូមិ​វែង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​(​ឃាត់ខ្លួន​)​។​
២-​ឈ្មោះ​ សយ​ យ៉ា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ ​មុខរបរ​មិន​ពិតប្រាកដ​ នៅ​ភូមិ​វែង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ (​ឃាត់ខ្លួន​)​។​
៣-​ឈ្មោះ​ សយ​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ នៅ​ភូមិ​វែង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ (​គេចខ្លួន​)​។​

​ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្ដម​ស្នងការ​ លោកស្នងការ​រង​ និង​មានការ​សម្របសម្រួល​ ពី​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្ដាល​ កងកម្លាំង​ជំនាញ​ បាន​ធ្វើការ​ឆែកឆេរ​និង​ចាប់​យក​វត្ថុ​តាង​ ៖​ កាំភ្លើងខ្លី​ម៉ាក​ CF98-9​ លេខ​៖​ 00498007236,​ គ្រាប់​ចំនួន​២០​គ្រាប់​ សម្បក​កា​ទូ​ស​ចំនួន​ ១ អាវុធ​ច្នៃ​បាញ់​គ្រាប់​កាំ​កង់​២​ដើម​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ម្សៅ​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​៣​កញ្ចប់​ធំ​​ ខោអាវ​ប៉ា​រ៉ា​១​ កំ​ប្លេ​​ ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ ។​

​ជនសង្ស័យ​បាន​ឆ្លើយ​ថា​ ខ្លួន​ធ្លាប់​ឲ្យ​ឈ្មោះ​ សយ​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ និង​ឈ្មោះ​ សយ​ យ៉ា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ អ្នក​ទាំង​២​រស់នៅ​ភូមិ​វែង​ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ធ្វើ​សកម្មភាព​ យក​កាំភ្លើង​ម៉ាក​ CF98-9​ របស់​ខ្លួន​ទៅ​ប្លន់​យក​បាន​ម៉ូតូ​ម៉ាក​ SERUS​ ១​គ្រឿង​ ក្នុង​ខែតុលា​ឆ្នាំ​២០១៨​ មិន​ចាំ​ថ្ងៃ​។​ ចំពោះ​កាំភ្លើងខ្លី​ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ ល័​ក្ខ​ ភេទ​ប្រុស​ អាយុ​ខ្ទង់​២៨​ឆ្នាំ​ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ ទាក់ទង​តាម​ទូរស័ព្ទ​ចេញពី​ពន្ធនាគារ​ លក់​(​តម្លៃ​២.០០០​ដុល្លារ​)​ ហើយ​គេ​ប្រាប់​ឲ្យ​ខ្លួន​ទៅ​យក​នៅ​ទំនប់​កប់​ស្រូវ​(​ទិញ​ដើមខែ​សីហា​ឆ្នាំ​២០១៨)​ និង​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

ចំពោះ​មុខ​ជនសង្ស័យ​មាន​ដីកាចាប់ខ្លួន​លេខ​ ៖​ ០១០​ ដ​.​ក​.​ប​.​ច​ ខ​/១៧​ចុះ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៨​ ពី​បទ​៖​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចេញ​ដោយ​លោក​ចៅក្រម​ គឹ​ម​ ម៉េ​ង​។​

នៅ​ថ្ងៃ​ទី​១០​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​៣០​នាទី​ កម្លាំង​ជំនាញ​ស្រាវជ្រាវ​ ឃាត់ខ្លួន​បាន​ឈ្មោះ​ សយ​ យ៉ា​ នៅ​ចំណុច​ភូមិ​វែង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង