ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខតេក្វាន់ដូពិភពលោកបញ្ចូលតេក្វាន់ដូទៅក្នុងបឋមសិក្សានឹងធ្វើឲ្យរីកចម្រើន

145


​ភ្នំពេញ:ប្រមុខអូឡាំពិកកម្ពុជាគឺឯកលោកថោង ខុនបានជួបពិភាក្សាជាមួយលោកChung Won Choueប្រធានតេក្វាន់ដូWT(World Taekwondo)នាល្ងាចថ្ងៃទី៩វិច្ឆិកានៅទីស្នាក់កាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

​នៅក្នុងជំនួបនោះលោកថោង ខុនបានថ្លែងអំណរគុណចំពោះសហព័ន្ធតេក្វាន់ដូពិភពលោក​ ពិសេសសហ
ព័ន្ធតេក្វាន់ដូសាធារណរដ្ឋកូរេ ដែលបានជួយដល់ខេមរសហព័ន្ធតេក្វាន់ដូ តាំងពីទសវត្សឆ្នាំ៩០មកម្ល៉េះ ។សាធារណរដ្ឋកូរេបានជួយផ្ដល់ឱកាស ដល់កីឡាតេក្វាន់ដូកម្ពុជាបានហ្វឹកហាត់រហូតដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ីនៅអ៊ីនឈើននាឆ្នាំ២០១៤ ដែលនោះជាសករាជថ្មីរបស់កម្ពុជា នៅក្នុងការប្រកួតកីឡាអាស៊ី ។

​ជាមួយគ្នានេះប្រមុខអូឡាំពិកកម្ពុជាក៏បាន សំណូមពរឲ្យសាធារណរដ្ឋកូរេ ពិសេសសហព័ន្ធតេក្វាន់ដូពិភពលោកជួយផ្ដល់សម្ភារៈហ្វឹកហាត់ និង ប្រកួតកម្រិតស្តង់ដារអន្តរជាតិដល់កម្ពុជា ។លោកថោង ខុនក៏សំណូមពរដែរថាឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ សុំឲ្យសហព័ន្ធពិភពលោកបានចូលរួមក្នុងការប្រកួតជម្រុះ ឬអាចបានទទួលសិទ្ធអនុគ្រោះ (Wild Card)ដើម្បីបានចូលរួម ក្នុងការប្រកួតកីឡាពិភពលោកនេះ ។លោកថោង ខុនបញ្ជាក់ថាឯកឧត្តមចង់ឲ្យកម្ពុជា ដណ្ដើមបានមេដាយមាស អូឡាំពិកលើប្រភេទកីឡាតេក្វាន់ដូតែម្ដង ។

​លោកChung Won Choueបានបញ្ជាក់ថានៅប្រទេសកូរេ និងបណ្ដាប្រទេសមួយចំនួនដូចជាចិន នេប៉ាល់ ហើយក្នុងតំបន់អាស៊ីអាគ្នេយ៍ តេក្វាន់ដូរបស់គេគឺបញ្ចូល ទៅក្នុងកម្មវិធីសិក្សា តាំងពីបឋមសិក្សាមកម្ល៉េះ ហើយនៅម៉ាឡេស៊ី និងប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីអាគ្នេយ៍គេបញ្ចូលតេក្វាន់ដូ ទៅក្នុងកម្មវិធីសិក្សាចាប់ពីបឋមសិក្សារហូតដល់សាកលវិទ្យាល័យឯណោះ ។

ប្រមុខតេក្វាន់ដូពិភពលោកនេះ បន្តថាប្រសិនបើកម្ពុជាបញ្ចូលតេក្វាន់ដូ ទៅក្នុងកម្មវិធីសិក្សាចាប់ ពីបឋមសិក្សាទៅនោះកម្ពុជា នឹងទទួលបានការគាំទ្រព្រមទាំងផលប្រយោជន៍ ជាច្រើនពីអង្គការនានានៅក្នុងប្រទេសកូរេ ដែលជាអង្គការជួយកុមារក្រីក្រឲ្យហ្វឹកហាត់តេក្វាន់ដូ ។
​សព្វថ្ងៃនេះសមាជិករបស់WT មានចំនួន២០៩ប្រទេស ។តេក្វាន់ដូខុសពីក្បាច់គុនផ្សេងៗ គឺមុនពេលប្រកួតគូប្រកួតត្រូវគោរពគ្នាក្រោយ ពេលប្រកួតក៏ត្រូវតែគោរពគ្នាបើគូប្រកួត ដួលត្រូវជួយលើក ។តេក្វាន់ដូគឺតស៊ូ វិន័យថ្លៃថ្នូរ ឆន្តៈតស៊ូក្នុងជីវិត រហ័សរហយន និងសុខភាពរាងកាយ ។

​បាវចនារបស់តេក្វាន់ដូគឺ<តេក្វាន់ដូនាំមកនូវសន្តិភាព និង ជោគជ័យ> ។ការផ្ដល់ពិន្ទុនៅក្នុងការប្រកួតគឺយុត្តិធម៌ ព្រោះគូប្រកួតបំពាក់ដោយ គ្រឿងអេឡិចត្រូនិក ហផយបើមិនច្បាស់គឺមានវីដេអូដើម្បីពិនិត្យទៀតផង ។ក្នុងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ សហព័ន្ធតេក្វាន់ដូពិភពលោក នឹងបំបាក់កាមេរ៉ា4Dសម្រាប់ការប្រកួតដើម្បីឲ្យអ្វីៗកាន់តែយុត្តិធម៌ថែមទៀត ។

អត្ថបទដែលជាប់ទាក់ទង