ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្តុះបណ្កាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ដៃគូដឹកជញ្ជូន ដើម្បីកាត់ បន្ថយគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍

43

ព្រះសីហនុ៖ ក្រុមហ៊ុន ហ្វូដផេនដា (Food Panda) បានសហការជាមួយ មន្ទីរសាធារណ ការខេត្តព្រះសីហនុ និងនគរបាលជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានន គរបាលខេត្ត នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្កាល ស្តីពីច្បាប់ ចរាចរណ៍ផ្លូវគោក សម្រាប់ដៃគូដឹកជញ្ជូន Food Panda នៅមន្ទីរសាធារណការខេត្តព្រះ សីហនុ។

លោក ជួន ឈៀងហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន Food Panda លោកបានសម្តែង អារម្មណ៍រីករាយជាខ្លាំងដល់មន្ទីរសាធារណាការដែលបានផ្តល់ទីតាំងសម្រាប់រសៀលនេះ និងនគរបាលជំនាញចរារចណ៍ផ្លូវគោកខេត្តបានចូលរួមសហការដ៏មានសារសំខាន់បំផុត។

ក្នុងឱកាសនេះលោកបានលើកឡើងថា ការបើកវគ្គនេះគឺធ្វើជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះគឺ ជាលើកទី៣ ហើយឆ្នាំនេះមានបូកបញ្ជូល ជាមួយមួកសុវត្តិភាពសម្រាប់ ដៃគូដឹកជញ្ជូន ជាពិសេស ហើយជាលទ្ធផលមកវិញនោះ គឺពីមួយឆ្នាំទៅមួយឆ្នាំ យើងទទួលបាននូវ អត្រាតិចបំផុតពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមកលើដៃគូរបស់ពួកយើង។ លោកបន្តថាទៀត ខេត្តព្រះសីហនុជាខេត្តបូលសេដ្ឋកិច្ចពហុបំណង (តារារះនាទិសនារតី) សំបូរទៅដោយ ភ្ញៀវជាតិ អន្តរជាតិ មកលែងកំសាន្ត ដូច្នេះយើងត្រូវចូលរួមគោរ ពច្បាប់ចរាចរណ៍ ឲ្យបានខ្ចាប់ខ្ជួនទាំងអស់គ្នា ដើម្បីអោយរបទេសស្គាល់ ពីគុណតម្លៃរបស់ច្បាប់ចរាចរណ៍ ផ្លូវគោករបស់យើងទាំងអស់គ្នា។

ដើម្បីភាពងាយស្រួលក្រុមហ៊ុនបានសហការបន្ថែមជាមួយសមត្ថកិច្ចជំនាញធ្វើការបង្កើតនៅប្រព័ន្ធបណ្តាញសង្គម (តេឡេក្រាម) គឺបង្កើតឡើងដើម្បីងាយនឹងដឹង ពីសកម្មភាពដៃគូ ដឹកជញ្ជូនចរាចរណ៍តាមដងផ្លូវ ពោលបើបងប្អូនណាមានសកម្មភាព ល្មើសច្បាប់ចរាចរណ៍ផ្លូវ គោកណាមួយនោះសមត្ថកិច្ចនឹងបញ្ជូនរូប ឬវីដេអូរទៅក្រុមហ៊ុនភ្លាមៗ ហើយធ្វើការផាកពិន័យ និងអប់រំណែនាំចំពោះមុខ។

លោកបានគូសបញ្ជាក់ថា ការយល់ដឹងពីទ្រីស្តីគឺបានល្អច្រើន ប៉ុន្តែការអនុវត្តផ្ទាល់ពីការបើកបរ នៅមិនទាន់បានចូលរួម និងអនុវត្តបានល្អគ្រប់គ្នានៅឡើយ ដូចនេះនាចុងឆ្នាំ២០២៤ ខាងក្រុមហ៊ុននឹងបង្រៀនទ្រីស្តី និងការអនុវត្តឲ្យបានកាន់ តែមានប្រសិទ្ធភាពពីច្បាប់ ចរាចរណ៍ផ្លូវគោក ព្រមទាំងមានចេញជាវិញ្ញាបណ្ណប័ត្រជូនថែមទៀតផង។

លោកវរសេនីយ៍ទោ មាន សំប៊ុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សកម្មភាពសហការ ចូលរួមជាមួយក្រុមហ៊ុន និងបងប្អូនដែលជាដៃគូដឹកជញ្ជូនរបស់ Food Panda ពិតជាល្អ ហើយជាក់ស្តែងនៅរសៀល នេះគឺផ្តោតសំខាន់ទៅលើមួកខ្លុប ដោយពន្យល់ណែនាំអោយមានការប្រុងប្រយ័ត្នក្នុងបើកបរ ហើយពេលជួបគ្រោះថ្នាក់ដឹងមួកសុវត្ថិភាពពិតជាមានសារសំខាន់សម្រាប់អាយុជីវិត បន្ថែមពីនោះគឺការប្រើប្រាស់ល្បឿនក្នុងក្រុងត្រូវបើកក្នុងល្បឿនប៉ុន្មានដើម្បីកាត់បន្ថយគ្រោះថ្នាក់ គុណវិប្បតិ្តការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរក្នុងនោះលោកបានបញ្ជាក់ថាត្រូវឈប់អែបកៀនពេលប្រើទូរស័ព្ទ ព្រោះវាអាបង្ករអោយមានហានិភ័យទៅដល់អ្នកដទៃបានផងដែរ។

លោកបានគូសបញ្ជាក់ថា បន្ទាប់ពីមានការបើកវគ្គបណ្តុះ បណ្តាលច្រើនលើកកន្លងមក កត់សម្គាល់ឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ពិតជាមានការថយ ចុះពិតមែនចំពោះបងប្អូន ដៃគូដឹកជញ្ជូន ចុងក្រោយលោកមានការសំណូមពរដល់ដៃគូដឹកជញ្ជូន ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង ដើម្បីគ្រួសារ មនុស្សជាទីស្រលាញ់ និងអ្នកដទៃត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង