ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនរងគ្រោះ តាមចាប់ចោរលួចទូរសព្ទ័ដៃ និងនាទ្បិការដៃ ពីកោះពេជ្រ ដល់ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ដោយសារមានGPS ក្នុងទូរស័ព្ទ

87

 

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១:៥៥នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បាន ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីលួចទូរសព្ទ័ដៃ និងនាទ្បិការដៃ នៅចំនុចសួនសត្វ ក្រោយសាលាក្រុងកោៈពេជ្រ ផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៤វេលាម៉ោង០៤:០០នាទីទៀបភ្លឺ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ណុប ផាន់ណាភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ខុនដូ កាអេនហ្សា កោៈពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបសន្តិសុខឯកជន (មានសារធាតុញៀន).
វត្ថុតាងចាប់យករួមមាន ៖ ទូរសព្ទ័ដៃ០១គ្រឿងម៉ាក IPHONE11Promex ពណឿប្រផេះ និងនាទ្បិកាដៃ ០១គ្រឿងម៉ាក Zinvo ពណ៌លឿង (របស់ជនរងគ្រោៈ) ។

ចំណែកជនរងគ្រោៈឈ្មោះ ថុល លីហួ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិកោៈនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបលក់ម្ជូរ ។
បើតាមហេតុការណ៍ នៅថ្ងៃទី៣០ ខែមូនា ឆ្នាំ២០២៤ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ ជនរងគ្រោៈឈ្មោះ ថុល លីហួ និងប្រពន្ធ បានមកលក់ម្ជូរ នៅទីតាំងសួនសត្វ ក្រោយសាលាក្រុងកោៈពេជ្រ ជារៀងរាល់យប់ ។ ក្រោយមកពីរនាក់ប្តីប្រពន្ធបានលក់ម្ជូរអស់ ក៏រៀបចំប៉ៅអុីដេក នៅកន្លែងលក់ ពេលនោះជនរងគ្រោះ បានយកទូរសព្ទ័ដៃសាកថ្ម និងដោះនាទ្បិកា ដាក់នៅក្បែរខ្លួនខាងឆ្វេងដៃ រួចនាំគ្នាដេកលង់លក់ទៅ ។ លុះពេលជនរងគ្រោះដឹងខ្លួន ស្រាប់តែឃើញបាត់ទូរសព្ទ័ និងនាទ្បិកាដៃ រួចជនរងគ្រោះបានដាស់ប្រពន្ធ ប្រាប់ថា មានគេលួចទូរសព្ទ័និងនាទ្បិកាដៃហើយ ។ ភ្លាមនោះប្រពន្ធបានបើកទូរសព្ធ័ផ្ទាល់ខ្លួនមើលប្រពន្ទ័តាមដាន (កម្មវិធីហ្សេន លី) ឃើញលោតសញ្ញានៅម្តុំវត្តភ្នំ បានបន្តិចក៏បាត់សញ្ញា លុៈក្រោយមកទើបលោតសញ្ញាម្តងទៀត នៅម្តុំផ្សារសាំផាន់ សង្កាត់ទួលសង្កែទី១ ទើបជនរងគ្រោះដើរស្វែងរករហូតដល់ផ្លូវK5 ភូមិចុងខ្សាច់សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ បានឃើញជនសង្ស័យឈ្មោះ ណុប ផាន់ណា កំពុងដើរដៃពាក់នាទ្បិកាដៃខាងឆ្វេង ទើបជនរងគ្រោះហៅសួរនាំរកទូរសព្ទ័តែជនសង្ស័យឆ្លើយថាមិនឃើញទេ ភ្លាមនោះជនសង្ស័យរត់គេចខ្លួនបានបន្តិច ជនរងគ្រោះស្រែកចោរៗបានអ្នកធ្វើដំណើរជួយឃាត់បាននៅមុខផ្ទះគ្មានលេខរួមទាំងវត្ថុតាង ហើយក៏នាំខ្លួនជនសង្ស័យ មកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលទន្លេបាសាក់ ចាត់ការតាមនីតិវិធីច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ណុប ផាន់ណា ត្រូវបានបញ្ជូនខ្លួនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង