ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនល្មើសប្រើកាំភ្លើងកែច្នៃ បាញ់បុរសម្នាក់ ស្លាប់ ប្លន់យកលុយអស់៣០ម៉ឺនរៀល

50

 

ខេត្ត បន្ទាយមានជ័យ ៖ ជនល្មើសបាញ់ប្លន់បុរសម្នាក់ យកលុយអស់៣០ម៉ឺនរៀល បណ្តាល ឱ្យ ជនរងគ្រោះស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ ផ្អើល កើតឡើ ងកាលពីវេលា ម៉ោង១០យប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចន្លោះផ្លូវលេខ៩ទៅលេខ១០ ស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឱ្យ ដឹងថា ជនរងគ្រោះដែលស្លា.ប់ឈ្មោះ ឌី សៀងហៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា ជនសង្ស័យបានបាញ់ ប្លន់ ជនរងគ្រោះម្នាក់ត្រូវចំ ពោះ១គ្រាប់ផ្នែកលើផ្ចិត បណ្ដាលឱ្យ របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ដោយជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានស្លា.ប់ បាត់បង់ជីវិត ។

លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ថា ក្រោយពេលមានករណី បាញ់ជនរងគ្រោះបណ្ដាល ឱ្យ ស្លាប់ ពេល បញ្ជូនទៅមន្ទីរពេទ្យកម្លាំងនគរបាលជំនាញស្រុកម៉ាឡៃ បានចុះធ្វើការ អង្កេតស្រាវជ្រាវជាករណីប្លន់យកលុយជនរងគ្រោះអស់៣០ម៉ឺនរៀល ហើយ ជនសង្ស័យប្រើប្រាស់អាវុធកែច្នៃដែលបាញ់ទៅលើជនរងគ្រោះនៅពេលប្រតាយប្រតប់គ្នានៅពេលយកលុយពីជនរងគ្រោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស៊ើបអង្កេតស្រាវជ្រាវ តាម ចាប់ខ្លួនជនសង្ស័យ ៕

អត្ថបទដែលជាប់ទាក់ទង