ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខាំ ខ្លានាងប្រកួតស្មើជាមួយជើងខ្លាំងថៃ

129

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាលកម្ពុជាខាំ ខ្លានាងក្លិបមហិទ្ធិរិទ្ធមេសថ្ងកប្រកួត
ស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃPhat Malayលើសង្វៀន TV5យប់ថ្ងៃទី៣០មីនា។
អ្នកប្រដាល់ទម្ងន់៥៤គីឡូក្រាមដែលជាម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបាននិយាយ
ថាគេនឹងបង្ហាញឲ្យបណ្ដាអ្នកគាំទ្ររូបគេដឹងថាគេនៅតែខ្លាំងនិងមានផ្លែវ៉ៃបានល្អរហ័សដដែល
នឹងធ្វើឲ្យបានអស្ចារ្យដូចការប្រកួតកន្លងមក។តែសម្រាប់ការប្រកួតមួយនេះខ្លានាងមានការ
ខកចិត្តជាខ្លាំងដោយសារPhat Malay ក៏ជាខ្លាកំណាចមួយដែរ។

ការប្រកួតមានលក្ខណៈតឹងតែងខ្លាំងពួកគេមានផ្លែវ៉ៃចេញបានល្អនិងរហ័សដូចគ្នាជា
ពិសេសបន្ទាប់ពីសាកកម្លាំងគ្នា២ទឹកនោះពួកគេហាក់ដូចជាការពារច្រើនជាងវាយលុក។ទោះ
ជាយ៉ាងណាបន្ទាប់ពីប្រកួតគ្នាចប់ទឹកនោះលទ្ធផលបានត្រឹមស្មើគ្នាប៉ុណ្ណោះ។
ឃន សុខនីក្លិបមហិទ្ធិរិទ្ធមេសថ្ងកដែលជាអ្នកលេងជើងថ្មីមួយរូបនោះបានផ្ដួលអ្នកប្រ
ដាល់ថៃChhnak Soekឲ្យសន្លប់មុនទឹកទី៣ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
Chhnak Soekក៏ទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះដែរតែបើតាម
ប្រកួតរបស់គេក៏មិនធម្មតាដែរ។ក្នុងប្រវត្តិប្រកួតចំនួន៧៥ដងគេបានទទួលជ័យជំនះចំនួន៥៥
ដងចាញ់១៧ដងស្មើពិន្ទុ៣ដងព្រមទាំងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។

ឃន សុខនីវិញគេទើបតែស្គាល់សង្វៀនប្រដាល់ប៉ុណ្ណោះតែគេមានចិត្តធំផ្លែល្អ កែង
រហ័សព្រមទាំងហ៊ានប្ដូរកែងដោយគ្មានញញើត។
គេមានប្រវត្តិប្រកួតចំនួន២៨ដងឈ្នះ២៤ដងចាញ់៣ដងស្មើពិន្ទុ១ដងនិងវាយគូប្រកួត
ឮឲ្យសន្លប់បានចំនួន៦ដង។សម្រាប់ជំនួបនេះគេនិយាយថាបើមានឧិ៍កាសគេនឹងបញ្ចប់គូប្រកួតឲ្យបានមុនទឹកទី៥។
ទូច ដេវីដក្លិបសុភាពគុនខ្មែរបង្ខំឲ្យអ្នកប្រដាល់ថៃSen Sakgneunលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៣។

កាលពីថ្ងៃទី២មីនាកន្លងមកSen Sakgneunធ្លាប់ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរម្ដងហើយ
ដែលកាលនោះគេប្រកួតចាញ់គង់ ហ៊ូវក្លិបមហិទ្ធិរិទ្ធមេសថ្ងកដោយពិន្ទុ។គង់ ហ៊ូវជាអ្នកលេង
ជើងរន្ទះពេលនេះគេត្រូវទូចដេវីដគឺជាអ្នកលេងកណ្ដាប់ដៃរន្ទះបង្ខំឲ្យលើកទង់ជ័យសមុនស្នូរជួងបញ្ចប់ទឹកទី៣។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះហេង សារ៉ាន់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំ
បងប្រកួតប្រកួតចាញ់រិទ្ធចៅចិត្តក្លិបគុហារព្រហ្មជ័យដោយពិន្ទុ។យុគយក្សផ្លែក្លិបខ្លារខិនមានរិទ្ធប្រកួតឈ្នះយ៉ន ពិសីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង