ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូខណ្ឌ៣ និងមន្ទីរមួយ នាំយកអំណោយជូនដល់កងកម្លាំងនគរបាលវិរះសេនាតូចលេខ៧៩៣ឈរជើងនៅច្រកអានសេះ

72

 

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្រតិភូខណ្ឌចំនួន៣ រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដឹកនាំដោយលោក សាំ ពិសិដ្ឋ, សាលាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ជា វរៈ និងសាលាខណ្ឌពោធិសែនជ័យ ដឹកនាំដោយលោក ផុន សុផាន ជាអភិបាលខណ្ឌ និងខណ្ឌកំបូល លោក តោ វីរូ បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងនគរបាលវរៈសេនាតូចលេខ ៧៩៣ ឈរជើងនៅទិសច្រកអានសេះ ខេត្តព្រះវិហារ ។

ជំនួសមុខអោយប្រតិភូ លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សាំ ពិសិដ្ឋ បានថ្លែងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះវរភាពដ៏អង់អាចក្លាហានរបស់បងប្អូនវរៈនគរបាលនៅសមរភូមិមុខ នាតំបន់ប្រាសាទព្រះវិហារ ដែលបានតស៊ូជម្នះគ្រប់ ឧបសគ្គគ្រប់យ៉ាង និងហ៊ានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុ ការពារជាតិ មាតុភូមិ និងការពារបូរណភាពទឹកដីរបស់យើង ដោយមិនអោយសត្រូវឈ្លានពានមកលើទឹកដីកម្ពុជាយើង បានជាដាច់ខាត សូម្បីមួយចំអាម ឬមួយមីល្លីម៉ែត្រ ។

ក្នុងឱកាសនោះក្រៅពីសួរសុខទុក្ខនោះគណៈប្រតិភូបានជូនអំណោយសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនោះ រួមមាន ៖
១-ខណ្ឌព្រែកព្នៅ ឧបត្ថម្ភអង្គភាព 500.000៛ និងអាងទឹក១ស្មើ = 2200$
២-ខណ្ឌកំបូល ឧបត្ថម្ភអង្គភាព នំ Middas 10 កេសធំ, មីម៉ាៗ៤០កេស, លុយ 500.000៛ ធ្វើអាងស្តុកទឹកអង្គភាព ក្នុងតម្លៃ ២២០០ដុល្លារ ។
៣-ខណ្ឌពោធិ៍សែនជ័យ ឧបត្ថម្ភអង្គភាព 500.000៛ និងអាងទឹក១ស្មើ = 2200$
៤-មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ចូលរួមឧបត្ថម្ភះ ស្រាបៀរ VATTANAC ចំនួន ៥០ កេស, លុយ 500.000៛ និងអាងទឹក១ = 2200$ ៕

 

អត្ថបទដែលជាប់ទាក់ទង