ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថ មិនទាន់មានការជូនដំណឹង និងទទួលបានសេចក្តីសម្រេចណាមួយ ស្តីពីការជ្រើសរើសទ័ពថ្មីទេ សូមប្រុងប្រយ័ត្នការឆបោក

51

 

ភ្នំពេញ ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា កងរាជអាវុធហត្ថ បានឃើញគណនីហ្វេសប៊ុកឈ្មោះ “Captain.Sopheatra” បង្ហោះផ្សព្វផ្សាយអំពីការជ្រើសរើសពលទាហានដើម្បីបំពេញក្របខណ្ឌថ្មី…។ ការផ្សព្វផ្សាយនេះ បានធ្វើឱ្យមានការភាន់ច្រឡំ និងជាឱកាសសម្រាប់ជនទុច្ចរិតប្រព្រឹត្តអំពើឆបោកទៀតផង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានថ្លែងជម្រាបជូនសាធារណជន យុវជន និងយុវនារីទាំងអស់ជ្រាបថា កងរាជអាវុធហត្ថ មិនទាន់មានការជូនដំណឹងនិងទទួលបានសេចក្តីសម្រេចណាមួយស្តីពីការជ្រើសរើសទ័ពថ្មីទេ សូមប្រុងប្រយ័ត្នការឆបោកនេះ។ ក្នុងករណីមានបុគ្គលណាទទួលបំពេញឯកសារពាក្យជ្រើសរើសទ័ពថ្មី សូមជូនដំណឹង ឬដាក់ពាក្យបណ្ដឹងនៅតាមបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តជាបន្ទាន់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ សុំឱ្យគណនីហ្វេសប៊ុកឈ្មោះ “Captain.Sopheatra” លុបចោលការបង្ហោះផ្សព្វផ្សាយនូវអត្ថបទ “ត្រៀមៗ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជ្រើសរើសបំពេញក្របខ័ណ្ឌឱ្យងរាជអាវុធហត្ថចំនួន១០០០នាក់ឆាប់ៗនេះ!….”។ កងរាជអាវុធហត្ថសូមអំពាវនាវឱ្យចូលរួមគោរពច្បាប់ និងគោរពក្រមសីលធម៌ វិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង