ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលការបង្ហោះរូបភាពរបស់ម្ចាស់គណនីហ្វេសប៊ុក ថាមានទាហានថៃបានកាត់បើកសោនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារ

29

ព្រះវិហារ ៖ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ Mao Chandara បានយករូបភាពចាស់មកបង្ហោះទ្បើងវិញសាជាថ្មី ថាមានទាហានថៃបានកាត់បើកសោរនៅច្រកចូលឡើងទៅកាន់ប្រាសាទព្រះវិហារក្រោយបានបិទអស់រយៈពេល៧ឆ្នាំ ដែលធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំ។

ករណីនេះ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការច្រានចោលទាំងស្រុង និងមិនពិតដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mao Chandara នោះឡើយ។

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នេះជារូបភាពចាស់តាំងពី ១៦ឆ្នាំមុនមកម្លេះ (២០០៨) មិនមែនជារូបភាពថ្មីៗ ដូចការបង្ហោះ​នោះឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងកុំឲ្យមានការភ័ន្តច្រទ្បំ។

អត្ថបទដែលជាប់ទាក់ទង