ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ លួច​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន ហើយសមត្ថកិច្ចរកកាំភ្លើង៣ដើមក្នុងបន្ទប់

140


ពោធិ៍សាត់៖ បុរសម្នាក់មានមុខរបរ​លក់​ចាប់​ហួយ​ លួច​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន ហើយបើតាមសមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋាន ករណីនេះកើតឡើងដោយសារអត្តឃាតជនមានវិបត្តិ​ ទើបបណ្តាល​ឲ្យសម្រេចចិត្ត​លួចធ្វើអត្តឃាតចងកសម្លាប់​ខ្លួនបែបនេះ ហើយនៅពេល​ដែលសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ​ក្នុងបន្ទប់របស់ជនអត្តឃាត សមត្ថកិច្ច​បានរក​ឃើញ កាំភ្លើង​ចំនួន៣ដើម កាំភ្លើងខ្យ​ល់វែង បាញ់គ្រាប់សំណរ ចំនួន២ដើម និងកាំភ្លើង​ខ្លីជ័រមួយ​ដើម បាញ់គ្រាប់កង់។

បុរសរូបនោះ ឈ្មោះ ស៊្រី វិសាលអាយុ៣០ឆ្នាំ មានមុខរបរលក់​អ៊ីវ៉ាន់ចាប់ហួយ រស់នៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានលួច​ធ្វើអត្តឃាតចងកស​ម្លាប់ខ្លួន នៅចំណុច​ក្នុងបន្ទប់ដេក កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

តាមការរៀប​រាប់របស់​ឈ្មោះ សុខ ស្រីដែន ត្រូវជា​ប្រពន្ធ បាននិយាយ​ប្រាប់សមត្ថកិច្ច​ឲ្យដឹងថា មុនពេលកើតហេតុ ប្តី បានចូលដំណេក លុះដល់ថ្ងៃ​កើតហេតុ កូនស្រី​របស់គាត់ បានរុញ​ទ្វារបន្ទប់ដេក ក្នុងគោលបំណងទៅយកសៀវភៅ តែទ្វារបន្ទប់​ជាប់សោ និងគន្លឹះខាងក្នុង ក៏ស្រែកហៅ​ម្តាយឲ្យមក​ជួយបើកទ្វារ លុះបើក​បានក៏​ប្រទះឃើញប្តីរបស់​ខ្លួន ចងក​ស្លាប់បាត់បង់ជីវិត ធ្វើ​ឲ្យមានការ​ភ្ញាក់ផ្អើល និងប្តឹងទៅសមត្ថកិច្ច ​និងអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង​៩ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ទោ មាស ម៉ុល នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌក​ម្រិតធ្ងន់ ​បានប្រាប់​ឲ្យដឹងថា ក្រោយពី​ទទួលព័ត៌មានពីក្រុម​គ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញបានសហការ ​ជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែង​កើតហេតុ​ ពិនិត្យសាកសព ហើយបាន​អះអាងថា ជនរងគ្រោះស្លាប់ នៅវេ​លាម៉ោង៦ព្រឹក ព្រោះមានវិបត្តិ​ ទើបបណ្តាល​ឲ្យជនរងគ្រោះសម្រេចចិត្ត​លួចធ្វើអត្តឃាតចងកសម្លាប់​ខ្លួនបែបនេះ ។ នៅពេល​ពិនិត្យ​ក្នុងបន្ទប់ជន​រងគ្រោះ សមត្ថកិច្ច​បានរក​ឃើញ កាំភ្លើង​ចំនួន៣ដើម កាំភ្លើងខ្យ​ល់វែង បាញ់គ្រាប់សំណ ចំនួន២ដើម និងកាំភ្លើង​ខ្លីជ័រមួយ​ដើម បាញ់គ្រាប់កង់ សមត្ថកិច្ច​នគរបាល​ក្រុងពោធិ៍សាត់ កសាង​សំណុំរឿង បញ្ជូនមក​រក្សាទុក​នៅ ការិយាល័យ​នគរបាល​បច្ចេកទេស នៃស្នងការដ្ឋាន​នគរបាលខេត្ត ដើម្បីធ្វើ​ការស្រាវ​ជ្រាវបន្ត រីឯសាកសព​ត្រូវបានប្រគល់​ជូនក្រុម​គ្រួសារធ្វើ​បុណ្យតាម​ប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង