ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភា ដើម្បីទៅកាន់តួនាទីថ្មី នៅព្រឹទ្ធសភា

80

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់លិខិតលាឈប់ពីសមាជិករដ្ឋសភាហើយ ដើម្បីទៅកាន់តំណែងថ្មី នៅព្រឹទ្ធសភា នីតិកាលទី៥។

តាមរយៈលិខិតលាលែងពីសមាជិករដ្ឋសភា ដាក់ជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន សម្តេចមហារដ្ឋសភា ធិការធិបតី ប្រធានរដ្ឋសភា ជ្រាបថា ដោយខ្ញុំត្រូវជាប់ទៅបំពេញភារកិច្ចថ្មី ដូច្នេះសូម សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យខ្ញុំបានលាឈប់ពីសមាជិករដ្ឋសភា នីតិកាលទី ៧ ចាប់ពី ពេលនេះតទៅដោយសេចក្ដីអនុគ្រោះ»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអង្គុយ និងធ្វើការនៅក្នុងរដ្ឋសភា ជាងពាក់កណ្តាលជីវិតកន្លងមកហើយ ដោយក្នុងនោះដំណាក់កាលទី១ នាខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤។

ក្នុងពិធីបើកសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា កាលពីម្សិលមិញ សម្តេចក៏បានឡើងថ្លែងសុន្ទរកថា ប្រមាណជាង១៩នាទី ដើម្បីបញ្ជាក់អំពីការលាលែងរបស់សម្តេចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង