ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាពនិងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

116

ភ្នំពេញ៖គិមកដល់ថ្ងៃទី៣មេសានេះនៅសល់ជាង១០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងចូលមកដល់ហើយ។
ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំចាត់ចែងដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអង្គភាពនិងមន្ទីរជំនាញរបស់រដ្ឋបាលរាជធានីធ្វើការតុបតែងលម្អរសោភ័ណ្ឌភាពនៅរមណីយ៌ដ្ឋានវត្តភ្នំជាកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកដើរនិងលេងកម្សាន្តសប្បាយជាច្រើនប្រភេទ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល៤ថ្ងៃ មានដូចខាងក្រោម ៖កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌ ។

ក្នុងឱកាសដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញមកចូលរួម កម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំឱ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ៕

អត្ថបទដែលជាប់ទាក់ទង