ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ចំនួន​១១​នាក់​ ពាក់ព័ន្ធ​ ​លួច​ ប្រើប្រាស់​​សារធាតុ​ញៀន​ និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

91


​ភ្នំពេញ​៖​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​សែន​សុខ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​ទៅ​កាន់​តុលាការ​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំរឿង​០៣​ករណី​ផ្សេង​គ្នា ដូចជា ​លួច​ ប្រើប្រាស់​​សារធាតុ​ញៀន​ និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​​ កាលពី​ថ្ងៃ​ចន្ទ​ ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​ទី​១-​អំពើ​លួច​មាន​ចំនួន​២​នាក់​ ករណី​ទី​២-​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មាន​ចំនួន​៨​នាក់​ និង​ករណី​ទី​៣-​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​មាន​ម្នាក់​ផង​ដែរ​។​

​បើ​តាម​នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ទាំង​៣​ករណី​ខាងលើ​នេះ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ បង្ក្រាប​បាន​កន្លង​មក​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ ហើយ​បាន​បញ្ចា​ប់​នីតិវិធី​ សាកសួរ​ និង​កសាង​សំណុំរឿង​ បញ្ជូន​ន​សង្ស័យ​ទាំង​១១​នាក់​ខាង​នេះ​រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ទៅ​តុលា​នៅ​ថ្ងៃនេះ​តែ​ម្តង​។​

​លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​នគ​បាល​ខណ្ឌ​សែន​សុខ​ ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​ទាំងអស់​ សូម​ជួយ​សហ​ការណ៍​ និង​ផ្តល់​ព័ត៌មាន​មក​កម្លាំង​សមត្ថកិច្ច​ផង​ ប្រសិនបើ​បងប្អូន​ដឹង​ថា​មាន​ក្មេង​ទំនើង ​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ ឬ​ចែកចាយ​នូវ​សា​ធាតុ​ញៀន​ និង​បទល្មើស​ផ្សេងៗ​ ដើម្បី​ឲ្យ​កម្លាំង​របស់​លោក​ ចុះ​ទៅ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​៕​

អត្ថបទដែលជាប់ទាក់ទង