បើកវគ្គបណ្ដុះបណ្ដាលចៅក្រមអុកចត្រង្គ
ភ្នំពេញ:តាមរយៈកញ្ចប់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលថនធានមនុស្ស
នោះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបើវគ្គបណ្ដុះបណ្ដាលចៅក្រមរបស់ខ្លួនជាលើកដំបូង ។
វគ្គនេះបានចាប់ផ្ដើមពីថ្ងៃទី១២ដល់១៨វិច្ឆិកានាសាលប្រជុំនាយកដ្ឋានអប់រំកាយ និង កីឡា ។មានសិក្ខាកាមចូលរួមចំនួន៣៥រូប ដែលពួកគេជាប្រធានក្លិបជាគ្រូប្រចាំក្លិប និងជាអតីតកីឡាករអុកចត្រង្ គដែលមានឈ្មោះបោះសម្លេង និង ជាអតីតស្ដេចអុក ។
លោកគ្រួច ចប្ថារិទ្ធជាគ្រូបង្វឹករបស់សហព័ន្ធនោះក៏ជា ជាសិក្ខាកាមមួយរូបដែរ ។ លោកបញ្ជាក់ថាទោះបីលោកជាគ្រូបង្វឹកក៏ពិតមែន តែលោកក៏ត្រូវកាជំនាញជាចៅក្រមដែរព្រោះជាគ្រូបង្វឹកម្នាក់បើចេះជំនាញជាចៅក្រមទៀតនោះនឹងកាន់តែប្រសើរ ។
គ្រូឧទ្ទេសសម្រាប់វគ្គនេះគឺលោកហូយ សូណាដែលជាស្ដេចអុកឆ្នាំ២០១៦ និងលោកប៊ិន គាសេងជាជើងឯករងស្ដេចអុកឆ្នាំ២០១៧ ។
ថ្លែងប្រាប់សិក្ខាកាមនៅពេលចាប់ផ្ដើមវគ្គលោកហូយ សូណាបញ្ជាក់ថាវគ្គនេះគឺមានទម្រង់ជាសិក្ខាសាលា ដែលសិក្ខាកាមទាំងអសាំចូលរួមបញ្ចេញ នូវចំណេះដឹងរបស់ខ្លួនចំពោះកីឡាអុក ព្រោះកីឡានេះជាវប្បធម៌ប្រពៃណីរបស់កម្ពុជារាប់សតវត្សមកហើយ ។
លោកបន្តថាសិក្ខសាកាមទាំងមូលនឹងស្វែងយល់ពីប្រភព និងប្រវត្តិនៃកំណើតអុកចត្រង្គ វិធីសាស្រ្ត នៃការលេងអុក និងតួនាទីរបស់ចៅក្រម ។នៅថ្ងៃបញ្ចប់វគ្គសិក្សាសិក្ខាកាមទាំងអស់ នឹងបានទទួលវិញ្ញបនប័ត្រទាំងអស់គ្នា ។