ប្រកួតកីឡាវាយកូនហ្គោលប្រមូល មូលនិធិមនុស្សធម៌ដើម្បីបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនតាមបណ្តាប្រទេសអាស៊ាន និងអាស៊ីខាងត្បូង
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ឡុង ឌីម៉ង់ កាលពីថ្ងៃទី១២ ខែវិច្ឆកា បានឲ្យដឹងថា “លោកបានចូលរួមប្រកួតកីឡាវាយកូនគោលប្រមូលមូលនិធិមនុស្សធម៌ពីវិស័យឯកជនកូរ៉េ Asian Friendship Golf Tournament ដើម្បីយកទៅជួយបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជន Asia Youth Training Center តាមបណ្តាប្រទេសនៅអាស៊ាន និងតំបន់ អាស៊ីខាងត្បូង ដែលក្នុងនោះ កម្ពុជាក៏នឹងបង្កើតឡើង នាពេលខាងមុខនេះដែរ ដោយលោកនឹងផ្តល់កិច្ចសហការសម្របសម្រួល ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មានបងប្រធាន ហ៊ុន ម៉ានីជាប្រធាន”។
ជាមួយគ្នាលោក ឡុង ឌីម៉ង់ ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ខណៈចូលរួមប្រកួតវាយកូនហ្គោលនោះថា “ឡូយណាស់ខ្ញុំថ្ងៃនេះបានលេងក្នុងក្រុម ជាមួយកញ្ញា Cho Yeon-hee ដែលជាកីឡាការនីអាជីព professional របស់កូរ៉េផងដែរ៕