ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានជួសជុលផ្លូវបេតុងមួយខ្សែរ ប្រវែង២០០ម៉ែត្រ នៅសង្កាត់ចោមចៅ៣ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ

102

ភ្នំពេញ៖ ផ្លូវបេតុងឆ្អឹងដែកប្រមាណ២០០ម៉ែត្រ និងទទឹង១០ម៉ែត្រត្រូវបានស្ថាបនានៅព្រឹកថ្ងៃទី១៣ វិច្ឆិកានេះក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យបានលើកឡើងថា ផ្លូវដែលបើកការស្ថាបនានៅព្រឹកនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរឆ្ពោះ ពីតំបន់មួយទៅតំបន់មួយ សំរួលការកកស្ទះចរាចរណ៍នៅក្នុងមូលដ្ឋាន ជាពិសេសដើម្បីស្របតាមអនុសាសន៍ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឆ្លៀតក្នុងឱកាសនេះដែរ ។
  លោក ហែម ដារិទ្ធិក៏បានសំណូមពរអោយប្រជាពលរដ្ឋរស់នៅតាមអមសងខាងផ្លូវមេត្តាចូលរួម ជាពិសេសមានការយោគយល់និងសហការនៅពេលស្ថិតក្នុងដំណាក់កាលសាងសង់និងស្ថាបនានេះ លើសពីនេះលោកអភិបាលខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ក្នុងការវិចខ្ចប់សំរាមដាក់អោយបានត្រឹមត្រូវជៀសវាងការបោះចោលពាសវាលពាសកាលដែលនាំអោយប៉ះពាល់ដល់បរិស្ថាន និងស្ទះលូជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ ម្តងៗហើយអ្វីដែលសំខាន់គឺប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផ្ទាល់តែម្តង។
គួរបញ្ជាក់ថាផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនានៅព្រឹកនេះគ្រោងចំណាយថវិការជាង១០ម៉ឺនដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង