ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកផ្កាយ៣នឹម ម៉េងលួចចាក់ដីលុបប្រឡាយរំដោះទឹក ជិតបានសម្រេច អភិបាលខណ្ឌមានជ័យបញ្ជារឱ្យទៅអោយផ្អាក ដោយដកហូតរថយន្តដឹកដីយីឌុបចំនួន៦គ្រឿង

741

ភ្នំពេញ៖ កម្លាំងគណះបញ្ជារការឯកភាពខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោកពេជ្រកែវ មុន្នីអភិបាលខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨នេះបានចុះទៅអោយក្រុមហ៊ុននឹម ម៉េងបញ្ឈប់ចាក់ដីលុបប្រឡាយរំដោះទឹកជាបន្ទាន់ ខណៈដែលពួកគេចាក់លុបប្រឡាយបានប្រមាណជិត៥០ភាគរយហើយនោះ។

    សកម្មភាពរំលាភយកទ្រព្យសម្បត្តិសាធារណៈរបស់លោកផ្កាយ៣នឹម ម៉េងនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងតែស្តាប្រពន្ធ័ប្រឡាយមួយចំនួននៅក្នុងក្រុងដើម្បីរំដោះទឹកភ្លៀងនារដូវវស្សា ។ប៉ុន្តែបែជាលោកផ្កាយ៣នឹមម៉េង លួចចាក់ដីលុបប្រឡាយរំដោះទឹកនៅចំនុចភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យទៅវិញ ។

   សកម្មភាពនេះបានធ្វើឡើងអស់រយះពេល២ថ្ងៃមកហើយ ទើបប្រជាពលរដ្ឋមានការភិតភ័យខ្លាចលិចលង់ផ្ទះសម្បែងរបស់ពួកគាត់នៅរដូវវស្សាខាងមុខ ក៏បានរាយការណ៏ជូនលោកចៅសង្កាត់ស្ទឺងមានជ័យ៣ ហើយលោកចៅសង្កាត់ក៏បានរាយការណ៏ព៍ត័មាននេះជូនលោកពេជ្រកែវមុន្នីអភិបាលខណ្ឌមានជ័យ។

   នៅពេលដែលលោកអភិបាលខណ្ឌមានជ័យទទួលបានព័ត័ថា មានការចាក់ដីលុបប្រឡាយរំដោះទឺកហើយគណះបញ្ជារការឯកភាពខណ្ឌមានជ័យបានដឹកនាំកម្លាំងចុះបញ្ឈប់និងឃាត់រថយន្តដឹកដីយីឌុបចំនួន៦គ្រឿងទៅរក្សាទុកនៅសាលាខណ្ឌមានជ័យដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង