ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី ៦ ចំនួន ១០០ នាក់ ខណៈអ្នកដាក់ពាក្យប្រឡងចំនួន ៩៣៥ នាក់

729

ភ្នំពេញ៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សក្រឡាបញ្ជី ជំនាន់ទី ៦ ចំនួន ១០០ នាក់ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ។

ការប្រឡងប្រជែងលើវិញ្ញាសាសរសេរទី១ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃ អង្គារ ទី ១៣ លើមុខវិជ្ជា នីតិរដ្ឋធម្មនុញ្ញ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍានា។

ការរៀបចំប្រឡងប្រជែងនេះ ដឹកនាំដោយក្រសួងយុត្តិធម៌ និងមានកិច្ចសហការដ៏ល្អ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់ដំណាក់កាលនៃការប្រឡងប្រជែង។

សូមបញ្ជាក់ផងដែរថា ការប្រឡងប្រជែងនេះមានបេក្ខជនបានដាក់ពាក្យស្នើសុំចូលរួមប្រឡងប្រជែងចំនួន ៩៣៥ នាក់។

ការប្រឡងប្រជែងលើវិញ្ញាសាសរសេរទី២ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃ អង្គារ ទី ១៣ ខែវិច្ឆិកា លើមុខវិជ្ជា នីតិព្រហ្មទណ្ឌ ក្រោមអធិបតីភាពលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ចំណែកការប្រឡងប្រជែងលើវិញ្ញាសាសរសេរទី២ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃដដែលនេះ លើមុខវិជ្ជា នីតិរដ្ឋប្បវេណី ក្រោមអធិបតីភាពលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង