ចាប់បុរសម្នាក់ លួច រថយន្តរបស់ជនរងគ្រោះ យកទៅលក់
កំម្លាំងមូលដ្ឋានកងរាជអាវុហត្ថខណ្ឌ៧មករា បានសហការជាមួយ ជនរងគ្រោះ បានឃាត់ជនសង្ស័យម្នាក់យកមកសាកសួរ លួច រថយន្តរបស់ជនរងគ្រោះ យកទៅលក់។
ករណីលួចរថយន្ត កាលពីវេលាម៉ោង១៨:៥៥នាទី ថ្ងៃទី៣០ តុលា ២០១៨ នៅចំណុចផ្ទះលេខ៥៤ ផ្លូវលំ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ហុង មករា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ លក់ដូរ ។
ជនសង្ស័យឈ្មោះ ថៃ វិណូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកមើលថែររថយន្ត ។
លុះដល់មកដល់ថ្ងៃទី១២វិច្ឆិកា២០១៨ ម្សិលម៉ិញវេលាម៉ោង១៦:៤០នាទី នៅចំណុចមុខវិទ្យាល័យបាក់ទូក ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា កំម្លាំងមូលដ្ឋានកងរាជអាវុហត្ថខណ្ឌ៧មករា បានសហការជាមួយ ជនរងគ្រោះឃាត់ជនសង្ស័យយកមកសាកសួរ ។ តាមការបំភ្លឺជនសង្ស័យបានសារភាពថា ខ្លួនពិតជាយករថយន្តរបស់ជនរងគ្រោះ យកទៅលក់ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវ បានបញ្ជូនទៅកាន់ ការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលា ៕