ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយាយ លោកតានៅផ្ទះខ្ទម មានទំនាស់ដីធ្លីជាមួយ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀងគ្រុប ជាង១០ឆ្នាំ

144


ខេត្តព្រះសីហនុ ៖​ ជាមួយនឹងទំនាស់ដីធ្លីយ៉ាងក្តៅ ដែលកំពុងមានការចែកចាយព័ត៌មាន លើបណ្តាញទំនាក់ទំងសង្គមហ្វេសប៊ុកនោះ លោកស្រីហង់ បូរី បានសរសេរលើផេកផ្លូវការថា ថ្ងៃទី១២វិច្ឆិកា២០១៨នេះ ខ្ញុំបានមកជួបវីរនារី និងវីរជន ដែលជាកម្លាំងភ្នាក់ងារស៊ើបការណ៍ផ្តល់ព័ត៌ នៅប៉ោយយាយម៉ី ត្រូវបានលោកអៀង សុធារ៉ា វាតយកដីរបស់គាត់ជាង១០ឆ្នាំមកហើយ។

លោកស្រី បានបន្ថែមថា លោកអៀង សុធារ៉ា បានវាតយកដីរបស់គាត់ជាង១០ឆ្នាំមកហើយ ។ ផ្កាយបី Nouth vanna វ័យក្មេង ធ្វើការទើបតែ១៧ឆ្នាំ ពាក់ផ្កាយបីសម្តីព្រហើនកោងកាច បំផ្លាញុះញង់បំផ្លញទឹកចិត្តខ្ញុំដែលខំដើរ រកកូនចៅចាស់រាប់ឆ្នាំដើម្បីសុំ ខមាទោស និងជូនចំណីចំណុកបន្តិចបន្ទួចដល់ពួកគាតតែ ត្រូវក្មេងផ្កាយ៣ Nouth vanna រូបនេះ ប្រមាថមើលងាយទឹកចិត្តមនុស្សធម៌របស់ខ្ញុំ ។ បើខ្ញុំនិយាយមិនខុសទេ គឺគេនេះច្បាស់ជាដើរកាង ព្រុះការពារឆ្អឹង ចូលមកខុសរឿង ចូលមកបង្កជម្លោះក្នុងផ្ទះ របស់ខ្ញុំ ចាំខ្ញុំឡាយជំរាបជូនបងប្អូន”។

សូមបញ្ជាក់ថា ខណៈ សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាកោះហៅ លោក តា ឈ្មោះ នាង ឃិននិងលោក យាយឈ្មោះ លាងឃី ឡើងសវនាការក្នុងរឿងទំនាស់ដីធ្លីជាមួយ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុប កាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា​ឆ្នាំ ២០១៨ កន្លងទៅនេះ លោក កង ឆន អាយុ៧៦ ឆ្នាំ អតីតមេភូមិ កែវផុស សម័យរដ្ឋកម្ពុជា នឹង លោក សន សារឿន អាយុ៦៧ឆ្នាំ ជាអតីតទាហ៊ានសម័យ រដ្ឋកម្ពុជា ឈរជើង នៅតំបន់ ភូមិកែវផុស(តំបន់ពយយាយម៉ី) ពួកគាត់ បានចេញមុខ ធ្វើជាសាក្សីឲ្យលោក យាយ លោក តា ដើម្បីស្វែង រកភាពយុត្តិធម៌ចំពោះមុខច្បាប់ ពីព្រោះ សំណុំរឿងទំនាស់ដីធ្លី រវាង លោក យាយ លោក តា ជាមួយលោក អៀង សុធា រ៉ា បានអូសបន្លាយ អស់រយៈពេលជិត១០ឆ្នាំ​មកហើយ ដូចជាមិនទាន់ទទួលបានពន្លឺយុត្តិធម៌អ្វីបន្តិចសោះ។

លោក សន សារឿន អាយុ ៦៧ឆ្នាំ ជាអតីត ទាហ៊ានសម័យរដ្ឋកម្ពុជា ឈរជើងការពារ ខ្សែក្រវ៉ាត់ភូមិសាស្ត្រ ភូមិកែវផុស (តំបន់ពយយាយ ម៉ី )បានបញ្ជាក់ថា ដីលោកតា ឈ្មោះ នាង ឃិន និងលោកយាយឈ្មោះ លាងឃី នៅចំណុចទីតាំងទំនាស់ខាងលើនេះ ជាដី ទាហ៊ាន ចែកឲ្យពួកគាត់តាំងពីឆ្នាំ ១៩៨៦ មកម្ល៉េះគឺមាន ទំហំប្រមាណជិត ៥ហិកតា ហើយ រូបលោក ផ្ទាល់ ជាអ្នកវាស់វែង ដោយ មានព្រំប្រទល់ ខាងលិច ទល់នឹង អណ្តូងទឹកនឹងសមុទ្រ ខាងកើតទល់នឹងផ្លូវឡាន ខាងជើង ទល់នឹងអូរ នឹងខាងត្បូង ទល់នឹង ចំណុចឈរជើងរបស់ទាហ៊ានសម័យនោះតែម្តង ។ ចំពោះមួលហេតុ ដែលលោក ទិម យុន ជាមេបញ្ជាការសឹករង សម័យនោះ ប្រគល់ដីឲ្យ យាយតា ដោយសារ លោក យាយ លោក តា បានជួយ ដល់ជីវភាពទាហ៊ានបាន ច្រើន ដូចជា បន្លែ ត្រីសាច់ជាដើម នឹងជាមនុស្សសំខាន់ ក្នុងការផ្តល់ព័ត៌មាន ពាក់ព័ន្ធទាហ៊ាន ខ្មែរក្រហម ។

ដោយ ឡែកសំរាប់លោក កង ឆន អាយុ៧៦ ឆ្នាំ អតីត មេភូមិ កែវផុស សម័យរដ្ឋកម្ពុជា បច្ចុប្បន្ន ជាមន្រ្តី​ក្រុមប្រឹក្សា ឃុំកែវផុស ​ក៏បានធ្វើការបញ្ជាក់ យ៉ាងច្បាស់ ចំពោះមុខក្រុមអ្នកសាព័ត៌មានដែរថា លោក តា ឈ្មោះ នាង ឃិននិងលោក យាយឈ្មោះ លាង ឃី ពិតជាបានរស់នៅ និងកាន់កាប់់ ធ្វើការដាំដុះលើ ទីតាំងដីទំនាស់ ខាងលើ នេះតាំងឆ្នាំ១៩៨៦ សម័យរដ្ឋកម្ពុជា ពិតប្រាកមែន ពីព្រោះ លោក សម័យនោះជាមេភូមិ មានរឿងអីដែលលោកមិនដឹង ដូចនេះអ្វីដែល លោក អៀង សុធារ៉ា​ធ្វើការប្តឹងផ្តល់ ចោទថា លោកយាយ លោក តា រស់នៅលើដីកម្មសិទ្ធិរបស់ខ្លូន នោះ វាជារឿងអយុត្តិធម៌បំផុត សំរាប់ លោក យាយ លោក តា ។ ដូចច្នេះ ដើម្បីភាពយុត្តិ ដល់ លោកយាយ លោក តា​វិញ លោក សង្ឃឹមថា សាលាដំបូង ខេត្ត ព្រះសីហនុ មេត្តា ពិនិត្យឡើងវិញ ហើយម្យ៉ាងទៀត ឯកសារ ផ្លូវច្បាប់ ដែលបញ្ជាក់ ពីភាព ត្រឹមត្រូវ របស់លោក យាយ លោក តា ក្នុងការកាន់កាប់ដី បានដាក់ជួន សាលាដំបូងអស់ ហើយ ហើយរឿងនេះ លោក បានត្រៀមខ្លូនគ្រប់ពេលក្នុងការបំភ្លឺ បើសិន តុលាការ តម្រូវ។

ដោយឡែកសម្រាប់លោក អៀង សុធារ៉ាប្រធានក្រុមហ៊ុនអៀងធារ៉ាគ្រុប ជុំវិញបញ្ហារនេះ លោកបានធ្វើការបញ្ជាក់ថា ដីចំណុចទំនាស់ខាងលើនេះជាដីក្រុមហ៊ុនរបស់លោក លោកមានប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ តាំងពីរឆ្នាំ១៩៩៥មកម្ល៉េះ ចំណែកលោកតាឈ្មោះ នាង ឃិន និងលោកយាយឈ្មោះ លាង ឃីមិនមានប្លង់កម្មសិទ្ធិនោះទេ ដូចនេះបើនិយាយពីផ្លូវច្បាប់ គឺលោកអៀង សុធារ៉ា មានគ្រប់គ្រាន់។

ជាមួយគ្នានេះមន្រ្តីក្រុមប្រឹក្សាស្រុកស្ទឹងហាវ សូមមិនបញ្ចេញឈ្មោះក៏បាននិយាយ រៀបរាប់ប្រាប់ឲ្យដឹងផងដែរថា រឿងដីលោក យាយ លោក តា ខាងលើ អ្នកស្រុក ស្ទឹងហាវ នណាក៏គេដឹង និងស្គាល់ច្បាស់ពីសាវតារដែរ ដូចនេះពាក់ព័ន្ធរឿងរ៉ាវការប្តឹងផ្តល់រវាងលោក យាយលោកតានិងលោកអៀង សុធារ៉ា ប្រធានក្រុមហ៊ុនអៀងគ្រុប បើប្រព័ន្ធអនុវត្តន៍ច្បាប់មានភាពយុត្តិធម៌មិនលំអៀង មិនប្រកាន់បក្ខពូក មិនឃុបឃិតគ្នា មិនប្រព្រឹត្តិអំពើពុករលួយ ហើយប្រកាន់យកតែភាពត្រឹមត្រូវនោះលោកយាយលោកតា ដែលជាជនរងគ្រោះនឹងទទួលបានយុត្តិធម៌យ៉ាងពិតប្រាកដ ពីព្រោះរាល់ឯកសារពាក់ព័ន្ធដែលលោកយាយ លោកតាមានសុទ្ធសឹងជាឯកសារផ្លូវច្បាប់ទាំងអស់ សូម្បីតែឯកសារកំណត់ហេតុរបស់មន្រ្តីជំនាញភូមិបាលស្រុកស្ទឹងហាវ គឺលោក ស៊ិន សឿន ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា រវាងដីលោក អៀង សុធារ៉ា និងដីលោកយាយលោកតាមិនមានអ្វីពាក់ព័ន្ធគ្នាទេ ពីព្រោះដីលោកអៀង សុធារ៉ា មានព្រំជាប់ពីក្រោយដីយាយតា ដោយ ដីលោក អៀង ធារា ចំនួន ៥ប័ណ្ណ មានទំហំ តែ៣៨ ហិកតាទេ ។ ហើយសំណុំរឿងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏កំពុងរង់ចាំមើលនិតិវិធីរបស់សាលាដំបូងខេត្ត ព្រះសីហនុ ផងដែរ។

ករណីនេះ លោក អៀង សុធារ៉ា តំណាងឲ្យម្ចាស់ដីចំការទាំងអស់ ដែលមានទីតាំងស្ថិតនៅពយយាម៉ី ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ បានចេញមុខបកស្រាយការពិត និងបំភ្លឺជុំវិញការចោទប្រកាន់ដោយគ្មានភ័ស្ដុ និងសំអាងច្បាប់ដែលថា លោកបានរំលោភដីយាយតាពីរនាក់ប្ដីប្រពន្ធ នៅពយយាម៉ី កាលពីជាង១០ឆ្នាំមុន។

បើតាមលិខិតបំភ្លឺដែលដកស្រង់ចេញពីអង្គភាព Fresh News បានផ្សាយថា ទទួលបានលោក អៀង សុធារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា “ការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក កាលពីម្សិលមិញ ដោយចោទប្រកាន់រូបខ្ញុំបាទ ពីបទរំលោភយកដីយាយតាពីរនាក់ប្ដីប្រពន្ធនោះ គឺជារឿងមិនពិត និងការផ្សាយដោយមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ខ្ញុំបាទ”។

លោក អៀង សុធារ៉ា បានអះអាងទៀតថា យាយតាពីរនាក់ប្ដីប្រពន្ធ បានចូលខ្លួនជាតួរសម្ដែងក្នុងសាច់រឿងនេះ តាំងពីឆ្នាំ២០១០រហូតមក ដែលមានមេក្លោងជាអ្នករៀបចំឲ្យសម្ដែង​ ដើម្បីទាក់ទាញក្ដីអាណិតពីសាធារជន ក្នុងន័យបន្លំការពិត ឆ្លៀតប្រើល្បិតរំលោភយកដីច្បាប់របស់លោក និងអ្នកផ្សេងទៀតតែប៉ុណ្ណោះ ហើយយាយតាក៏ជាជនរងគ្រោះ ក្រោមកលល្បិចរបស់ជនខិលខូចជាមេក្លោង។

លោកបន្ថែមថា ក្រុមជនខិលខូចក្រោមការរៀបចំរបស់មេក្លោង បានប្រើវិធីសាស្ដ្រនេះ ជាល្បិចបោកប្រាប់ដ៏ឆ្លាត និងទាន់សម័យ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងកេងយកប្រយោជន៍ផ្ទាល់ខ្លួន ដោយរំពឹងថា បើឈ្នះបានដី ចាញ់បានប្រាក់ ឬក្ដីសន្ដោសប្រណីពីថ្នាក់ដឹកនាំ និងមហាជនទូទៅជាដើម។

សូមជម្រាបថា ការចេញមកបកស្រាយ ដោយមានសំអាងច្បាប់មកជាមួយ របស់លោក អៀង សុធារ៉ា បានធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគណនី Facebook ឈ្មោះ Hang Borey បានធ្វើការផ្សាយផ្ទាល់ ដោយចោទប្រកាន់មកលើរូបលោក ពីបទរំលោភយកដីរបស់យាយតា នៅពយយាយម៉ី កាលពីជាង១០ឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង