អាជ្ញាធរជាតិព្រះវិហារ ផ្ដួចផ្ដើមធ្វើ បុណ្យកឋិនទានសាមគ្គីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តកែវសិក្ខាគិរីស្វារះ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៤/១១/២០១៨ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរជាតិព្រះវិហារ និងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានផ្ដួចផ្ដើមធ្វើ “បុណ្យកឋិនទានសាមគ្គី” ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តកែវសិក្ខាគិរីស្វារះ ស្ថិតលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ។
ពិធីនេះត្រូវបានរៀបចំសូត្រមន្ត នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមឡើងក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក នាយឧត្តមសេនីយ៍ កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងក្រុមគ្រួសារ៕