ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញចុះពិនិត្យទីតាំង ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌

57

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៣០ មេសានេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតិតៈនាយករដ្ឋមន្ត្រី អាណត្តិទី៦នៃរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាពនៃព្រះរាជាណាចក្រកម្ពុជា។

  តាមគម្រោងព្រឹត្តិការណ៍នេះនិងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលទៀមទាអោយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនិងទីតាំងចំណតជាដើម។

  ព្រឹត្តិការណ៍បាល់ទាត់នេះធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេងទៀតដែលខុសច្បាប់ សីលធម៌សង្គម។ម្យ៉ាងទៀតដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាពតាមរយៈព្រឹត្តិការណ៍ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់ មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីពេទ្យគន្ធបុប្ផា៕

អត្ថបទដែលជាប់ទាក់ទង