ប្រទីបរដ្ឋបាលរាជធានីបានត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកជាមួយប្រទីប១៤ទៀត
ភ្នំពេញ៖ ប្រទីបរដ្ឋបាលរាជធានីបានត្រៀមលក្ខណៈក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅថ្ងៃទី២១ដល២៣វិច្ឆិកាខាងមុខជាមួយប្រទី១៤ទៀតនៅទន្លេមុខព្រះបរមរាជវាំង។
នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការងាររៀបចំប្រទីបរដ្ឋបាលរាជធានីភ្នំពេញ នឹងសម្រេចជាស្ថាពរនាពេលខាងមុននេះ ។
គួរបញ្ជាក់ថាឆ្នាំនេះមានប្រទីបចំនួន១៥ដែលឆ្នាំកន្លងមកមានតែ១៣ តែឆ្នាំនេះបន្ថែមប្រទី២ទៀតមួយគ្រឿងរបស់ក្រសួងវប្បធម៌និងវិចិត្រសឹល្បះនិងទី២ប្រទីបក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា។
គួរបញ្ជាកដែរថាកន្លងមករដ្ឋបាលរាជធានីបានតុបតែងលម្អតាមសួនច្បារនៅត្រើយខាងកើត រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំកន្លែងស្នាក់ជូនបងប្អូនចំណុះទូក ដោយមានតភ្ជាប់ជូននូវទឹកស្អាត ភ្លើងអគ្គិសនី បង្គន់អនាម័យ បន្ទប់ទឹក និងកន្លែងសង្គ្រោះបឋមក្នុងតំបន់នេះផងដែរ៕