ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ៖ការងារចំពោះមុខ រដ្ឋបាលរាជធានីត្រៀមការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌ

66

ភ្នំពេញ៖នាព្រឹកថ្ងៃទី៩ឧសភា២០២៤នេះក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦០ដែលជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី៣ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,ឯកឧត្ដម កើត ឆែ អភិបាលរងនិងជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦០ក្នុងអាណត្តិទី៣នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលជាកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាអាណត្តិទី៣ដែលមានអាណត្តិ៥ឆ្នាំ ។

ក្នុងកិច្ចប្រជុំនេះឯកឧត្ដមកើត ឆែ បានលើកឡើងថា៖ រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំ ពេញនឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើ ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបំរើឲ្យការអភិ វឌ្ឃន៏រាជធានីភ្នំពេញ។ការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌនាពេលខាងមុខដោយសារតែក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្រប ច្បាប់នៅធ្វើសកម្មភាពនៅឡើយ។ចលនាប្រើឆត្រ័ពណ៏លឿងដែលជាសញ្ញាបដិវត្តពណ៏នៅតែមាន ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយ។

  ក្នុងឱកាសនោះឯកឧត្ដមម៉ប់ សារិន បានលើកឡើងថា៖ក្រុមប្រឹក្សារាជធានីភ្នំពេញបង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ។ជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបំរើផលប្រយោជន៏ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ឯកឧត្ដមបន្តថា៖ទោះបីក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ អនុវត្តបាននូវសមិទ្ធិផលជា ច្រើនគួរអោយគត់សំគាល់ក៏ដោយ ក៏ក្រុមប្រឹក្សារាជធានីភ្នំពេញនៅមានចំណុច សេសសល់មួយចំនួន ដូចជាការអភិវឌ្ឍន៏សមត្ថភាពសមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីភ្នំពេញពាក់ពន្ធ័នឹងលិខិតបទដ្ឋានគតិយុត្តិនានាពីថ្នាក់ជាតិដោយ សហការជាមួយក្រុមប្រឹក្សាជាតិរាជធានី ខេត្តក្នុងការប្រាស្រ័យទាក់ទងជាមួយ ប្រជាពលរដ្ឋ និងការផ្តល់ឧិកាសឪ្យិមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៏តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលចាំបាច់ត្រូវមានការចូលរួមពី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជននិងអ្នកពាក់ពន្ធ័នានា៕

អត្ថបទដែលជាប់ទាក់ទង