ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ពេលមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍

72

ភ្នំពេញ៖ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាននេត្រ ភ័ត្រា ថ្លែងថា៖កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ខ្ញុំបានចូលរួមជាអធិបតីប្រារព្ធខួប ១០ ឆ្នាំនៃការបង្កើតកាសែតខ្មែរ ថាមស៍។

ឯកឧត្ដមបញ្ជាក់ថា៖រហូតមកដល់ពេលនេះ សារព័ត៌មានបោះពុម្ពជាភាសាអង់គ្លេសមានតែមួយគត់ក្រោយកាសែតភ្នំពេញ ប៉ុស្តិ៍ភាសាខ្មែរនិងអង់គ្លេសប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ និងបន្តការផ្សព្វផ្សាយរបស់ខ្លួននៅលើអនឡាញ។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។

ការធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថលសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបរុាណជាភាពចាំបាច់ រួមជាមួយការបង្កើនគុណភាពព័ត៌មាន គុណភាពវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង និងបន្ស៊ាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យា។ រូបថតដោយ ខ្មែរថាមស៍៕

អត្ថបទដែលជាប់ទាក់ទង