ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកា ១០០០ដុល្លារ សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម នៅសង្កាត់ច្រាំងចំរេះទី១

58

ភ្នំពេញ៖លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដោយឧបត្ថម្ភថវិកាចំនួន១០០០ដុល្លារ (មួយពាន់ដុល្លារ) សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម ក្នុងការត្រៀមទុកប្រើប្រាស់ពេលមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន។

ការលើកទឹកចិត្តជាថវិកាសម្រាប់ទិញសម្ភារប្រើប្រាស់ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យពីសំណាក់លោក ជិន ប៊ុនធឿន បានធ្វើឡើង ក្នុងពេលលោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិសាអាហារបុណ្យសាមគ្គីពន្លត់អគ្គិភ័យ (ទំនៀមទំលាប់ខ្មែរឥស្លាម) ជាមួយបងប្អូនសាសនិកឥស្លាម រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ កាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌឬស្សីកែវ បានលើកឡើងពីមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសុខសន្តិភាព ដែលមានតម្លៃស្មើអាយុជីវិត និងជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំបំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិសាអាហារបុណ្យសាមគ្គីពន្លត់អគ្គិភ័យ ក៏បានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ដឹងគុណ និងគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការអនុវត្តគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង