ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិវៀតណាម ប្រើឧបករណ៍ឆក់ត្រី ខុសច្បាប់

67

ខេត្តកំពង់ចាមៈ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយចាប់ជនជាតិវៀតណាម ប្រើឧបករណ៍ឆក់ត្រីខុសច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានផ្សាយថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​ ៤:២០នាទី​ ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ​ រាយការណ៍អំពីបទល្មើសនេសាទខុសច្បាប់​ (ឆក់​) លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានចាត់បញ្ជា​ លោកវរសេនីយ៍ឯក ស្រេង ធារី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត តារា ស្នងការរងទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់​ នៅចំណុច​ ភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម។​ ជាលទ្ធផលដកហូតបាន: ឧបករណ៍ឆក់ត្រី​ ចំនួន​ ២​ គ្រឿង​ (ក្តៅ​ ចំនួន​១គ្រឿង​ និងត្រជាក់​ ចំនួន​ ១គ្រឿង) អាគុយ​ ចំនួន​២ ទូកម៉ាស៊ីន​ ចំនួន​ ១​គ្រឿង ដងឆក់​ ចំនួន​ ១​គូរ​ ត្រីចម្រុះ​ ចំនួន​ ៣០​គីឡូក្រាម​ និង​បានឃាត់ខ្លួនជនសង្ស័យ​ ចំនួន​២នាក់ ១​-​ឈ្មោះ​ ថាំង​ លី​ ភេទប្រុស​ អាយុ​៣៩ឆ្នាំ​ ជនជាតិវៀតណាម​ មានលំនៅភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ២-​ឈ្មោះ​ គឹម​ នី​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ ជនជាតិខ្មែរ​ មានលំនៅភូមិចុងថ្នល់ទី១​ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បច្ចុប្បន្ន សម្ភារៈ​វត្ថុតាង​ និងជនល្មើស ត្រូវបានប្រគល់ជូន ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ​ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕​

អត្ថបទដែលជាប់ទាក់ទង