ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បានមរណភាព ក្នុងព្រះជន្ម៨២ឆ្នាំ​

97

ភ្នំពេញ៖ សមាគមធម្មកថិកកម្ពុជា បានប្រកាសថា សូមមេត្តាជ្រាបថា លោកតា​ ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បានមរណភាព នៅថៃ្ងសៅរ៍​ ទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង​ ១:៣០នាទីយប់​ ក្នុងព្រះជន្ម៨២ឆ្នាំ​ ហើយសពបានយកមកតម្កល់ទុក នៅសាលាធម្មសភាវត្តបទុមវតី​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តបទុមវតីរាជវរារាម។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម​ បានសម្តែងនូវការ រន្ធត់ណាស់ ហើយចូលរួមសោកស្ដាយយ៉ាងពន់ពេក ចំពោះលោកតា ប្រាជ្ញឈួន ដែលបានលាចាកលោកនេះហើយ។ ការបាត់បង់វីរសិល្បករចាប៉ីដងវែង ជាការបាត់បង់របស់ខ្មែរទាំងមូល ពីថ្ងៃនេះ ទៅយើងលែងបានឃើញលោកតាទៀតហើយ៕


អត្ថបទដែលជាប់ទាក់ទង