ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលយកដុំថ្មគប់ទៅលើកញ្ចក់អគារអគារសាមគ្គី Tower នៅខណ្ឌទួលគោក

71

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៤:០៥នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្តែង ពីបទ ធ្វើឲ្យខូចខាតដោយចេតនា (យកដុំថ្មគូបទៅលើកញ្ចក់អគារសាមគ្គី Tower ) និងប្រើប្រាស់ដោយខុសច្បាស់នូវសារធាតុញៀន ដែលបានឃាត់ខ្លួននៅបណ្តោយផ្លូវលេខ៣១៥ ក្រុម២៦ ភូមិ០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងប្រព្រឹត្តនៅចំណុចអគារសាមគ្គី Tower លេខ៦៧ ផ្លូវលេខ៣១៥ ក្រុម២៦ ភូមិ០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០:៤៨នាទី។

ជនសង្ស័យ ឈ្មោះ លឹម សុខ ហៅ ស្រួច ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។  (មានសារធាតុញៀន)។ វត្ថុតាង ៖ ដុំថ្មចំនួន០១ដុំ (ចាប់យកពីជនសង្ស័យ)។

ជនរងគ្រោះ ឈ្មោះ កៃ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកគ្រប់គ្រងអាគារ សាមគ្គី Tower ស្នាក់នៅផ្ទះលេខ៩៨D ផ្លូវទន្លេសាប ភូមិទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំភារៈខូចខាត គឺប្រេះកញ្ចក់អាគារ ចំនួន ២ផ្ទាំង ប្រវែងប្រហែល៤ម៉ែត្រ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង