សុខដុមនីយកម្មខាងជំនឿសាសនានៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ គឺមានសារៈសំខាន់ណាស់
ភ្នំពេញ៖ សុខដុមនីយកម្មខាងជំនឿសាសនានៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពិតជាមានសារៈសំខាន់ណាស់ក្នុងការដើរតួរនាទីចូលរួមសុខសន្តិភាពសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច ស្ថេរភាព សង្គមទូទៅ នេះគឺជាការសំណេះសំណាលគ្នាជាមួយ ព្រះអរិយមុនី កែវ ឌីម៉ង់ សមាជិកគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាកម្ពុជា ដែលព្រះអរិយមុនី រង់ចាំឡើងយន្តហោះទៅប្រទេសបារាំង ជាមួយ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បេសកកម្មពិសេស ក្នុងឱកាសរង់ចាំឡើងយន្តហោះទៅប្រជុំនៅប្រទេសសឹង្ហបុរី ស្ដីពីស្ដង់ដារហាឡាល់ ដែល មាន២២ប្រទេសចូលរួម ដែលកិច្ចប្រជុំនោះប្រព្រឹត្ដទៅថ្ងៃ១៧ដល់២០វិច្ឆិកា ។
គណៈប្រប្រតិភូបានចេញដំណើរកាលពីថ្ងៃសៅរ៍ ទី១៧ វិច្ឆិកា ឆ្នាំ២០១៨ នៅអាកា សយានដ្ឋានអន្ដរជាតិភ្នំពេញ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានកសាង និងអភិវឌ្ឍន៏ប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព បានរយៈពេលជិត៤០ឆ្នាំ មកនេះនោះក៏ ដោយសារមានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលុបមានគោលន យោបាយដឹកនាំត្រឹមត្រូវនិងធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិ និងប្រជាជន ។ ប្រជាពលរដ្ឋរស់នៅគ្រប់ទិសទីរសនៅប្រកបោយសុខដុមរម្យនា រហូតដល់សពថ្ងៃនេះ ៕