ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯក អាស៊ីលើកទី ២ ឆ្នាំ២០២៤ មាន ១៧ បានចុះឈ្មោះចូលរួមជាផ្លូវការ

477

ភ្នំពេញ៖ឯកឧត្ដមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី ២ ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គិតត្រឹមពេលនេះមាន ១៧ ប្រភេទបានចុះឈ្មោះចូលរួមការប្រកួតហើយ ខណៈលោកមានក្តីសង្ឃឹមអាចនឹងមាន២០ប្រទេសជាងជាក់ជាមិនខាន់ឡើយ។

ឯកឧត្ដមវ៉ាត់ ចំរើន បានលើកឡើងបែបនេះក្នុងឱកាសពិធីសន្និសិទសារព័ត៌មានស្តីពីការសម្ភោធជាផ្លូវការ ការចុះឈ្មោះជាសមាជិក VIP Sports និងការលក់សំបុតព្រឹត្តិការណ៍ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី ២ ឆ្នាំ២០២៤ នៅថ្ងៃទី១២  ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹត្តិការណ៍នេះសហការរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA), សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងក្រុមហ៊ុន VIP Sports។

ឯកឧត្ដមអគ្គលេខាធិការ NOCC បានបន្តថា ការប្រកួតខាងលើកនេះនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាននៃពហុកីឡដ្ឋានជាតិដែលអាចផ្ទុកអ្នកទស្សនាបានជាង ៣០០០នាក់ ហើយការប្រកួតនេះចាត់ទុកជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់យុទ្ធគុនចម្រុះ និងជាព្រឹត្តិការណ៍លើកកម្ពស់យុទ្ធគុនចម្រុះខ្មែរផងដែរ។ ការប្រកួតមាន ១៧ ប្រភេទបានចុះឈ្មោះចូលរួមការប្រកួត រួមមានកម្ពុជា កៀគីស្ថាន កូរ៉េខាងត្បូង កាហ្សាក់ស្ថាន ចិនតៃប៉ិ ឥណ្ឌូនេស៊ី សិង្ហបុរី ប៉ារ៉ែន ចិនម៉ាកាវ ម៉ុងហ្គោលី ចិន ថៃ ម៉ាឡេស៊ី ហុងកុង តាហ្ស៊ីស្ថាន ប៉ាគីស្ថាន និងប្រទេសឥណ្ឌា។

ឯកឧត្ដមបានបន្ថែមថា ការប្រកួតធ្វើឡើងដើម្បីក្នុងគោលបំណងជួយកីឡាករ-កីឡាការិនីកម្ពុជាចូលរួមការប្រកួតកម្រិតខ្ពស់របស់យុទ្ធគុន និងទី២ ឲ្យកីឡាករ-កីឡាការិនីកម្ពុជាយល់ដឹងការប្រកួតមានក្រិតក្រម បទបញ្ជា និងវិន័យនៅក្នុងចរនាការប្រកួតកម្រិតអន្តរជាតិ មិនមែនប្រកួតប្រជែងគ្នាយកលាភសការៈ គឺប្រកួតប្រកួតដើម្បីយកពិន្ទុ និងកិត្តិយសសម្រាប់ប្រទេសជាតិនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង