ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង សារ័ត្នប្រកួតបង្គ្រប់កិច្ចមុនពេលហាលអាវ

94


​ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍ប្រកួតវិលជុំខ្សែក្រវាត់Wurkzលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៨វិច្ឆិកា
នេះការប្រកួតវិលជុំសន្សំពិន្ទុត្រូវបានបញ្ចប់ហើយ ។
​អ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ត្រូវប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំងថៃកេង កាត់(Keng Kat) ។កេង កាត់ដែល៣ប្រកួតរបស់គេឈ្នះទាំង៣ប្រកួតនេះ ទោះបីមួយប្រកួតនេះគេបរាជ័យក៏គេមានកៅអី
សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្ររួចទៅហើយដែរ ។កេង កាត់គេពុំទាន់ស្គាល់ការបរាជ័យនៅឡើយទេ ឯសារ័ត្ន៣ប្រកួត
របស់គេឈ្នះ២ប្រកួតចាញ់មួយប្រកួត តែអ្នកដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រគឺមៀច សុខរ៉ាក្លិបតាព្រហ្មមានជ័យឯណោះ
ព្រោះ៤ប្រកួតរបស់គេចាញ់ ដោយពិន្ទុ២ប្រកួត និងឈ្នះដោយវាយគូប្រកួតឲ្យសន្លប់២ប្រកួត ហេតុនេះពិន្ទុរបស់គេមានប្រៀបលើគេ ។

​សារ័ត្នដែលមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦១ដង ចាញ់១៧ដង និងស្មើពិន្ទុ៥ដងនោះការជួបប្រកួតជាមួយកេង កាត់ក៏មិនស្រួលដែរ ។ កេង កាត់មានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៩៣ដង ចាញ់១២ដង និងស្មើពិន្ទុ ១ដង ។ការប្រកួតនេះប្រសុិនបើកេង កាត់មិនបន្ធូរដៃសារ័ត្នច្បាស់ជា តស៊ូមិនបាន៥ទឹកនោះទេ ។ គេជឿថាការប្រកួតនេះកេង កាត់អាចបន្ធូរដៃ ឬគេគ្រាន់តែវ៉ៃយកឈ្នះពិន្ទុប៉ុណ្ណោះ ។
​ចំពោះគូប្រកួតកំដររោងនោះមាស សុជាតិក្លិបឃ្លាំងមឿងកីឡាជួបជាមួយកែវ កងវ៉ាន(Kev Kongwan)ដែលនេះជាការប្រកួតបង្គរប់កិច្ចរបស់កែវ កងវ៉ានប៉ុណ្ណោះ ។
​សុជាតិមិនមានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះទេ តែដោយសារជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធរត់ចោលសមរភូមិកណ្ដាលទីនោះ ទើបគេចូលខ្លួនជំនួសតែអ្នកដែល ជួបសុជាតិទោះបីសុជាតិឈ្នះក៏អ្នកប្រដាល់រូបនោះ
បានទទួលពិន្ទុក្នុងថានៈជាអ្នកឈ្នះដែរ ។

​សុជាតិមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦០ដង ចាញ់១៩ដងស្មើពិន្ទុ២ដង ឯ កែវ កងវ៉ានមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧០ដង ចាញ់១៦ដងស្មើពិន្ទុ២ដង ។នរណាឈ្នះ នរណាចាញ់ក៏គ្មានបញ្ហាដែរសម្រាប់គូប្រកួតនេះ ។

អត្ថបទដែលជាប់ទាក់ទង