ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ច្រានចោល ការចុះផ្សាយរបស់ សារព័ត៌មាន Asia Times ដែលលាបពណ៌ថា កម្ពុជាអនុញ្ញាតឱ្យប្រទេសដទៃ ប្រើប្រាស់ទឹកដី ធ្វើជាមូលដ្ឋានយោធា

98


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ សូមប្រកាសច្រានចោល ទាំងស្រុងនូវការចុះផ្សាយរបស់ សារព័ត៌មាន Asia Times ដែលលាបពណ៌ ញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ កេត្យានុភាពវិស័យយោធា និង អព្យាក្រឹតអចិន្រ្តៃយ៍របស់កម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យនាយឧត្តមសេនីយ៍ ឈុំ សុជាត នៅថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាន ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះមានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា។ ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖

អត្ថបទដែលជាប់ទាក់ទង