ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បើកកិច្ចប្រជុំពិភាក្សាជាមួយសមាជិកបក្ស ដើម្បីរកចំណុចខ្លាំងនិងចំណុចខ្សោយ ជួយប្រជាពលរដ្ឋអោយចំគោលដៅ

68

ភ្នំពេញ៖ ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឃួង ស្រេង សមាជិកកណ្តាល អនុប្រធានបក្សប្រជាជនកម្ពុជារាជធានីនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី១៧ វិច្ឆិកានេះបានបើកកិច្ចប្រជុំពិភាក្សាជាមួយសមាជិក សមាជិកាបក្ស ដើម្បីរកចំណុចខ្លាំងនិងចំណុចខ្សោយ ជួយប្រជាពលរដ្ឋអោយចំគោលដៅ ដែលពិធីនេះធ្វើឡើងដោយមានការចូលរួមពីសមាជិក សមាជិកាបក្សចំនួន៤២៤នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ។

    លោក សុខ សម្បត្តិ ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានឡើងរាយការណ៍ពីសកម្មភាពនិងលទ្ធផលការងារដែលគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ទទួលបាន។ ក្នុងនោះប្រជាពលរដ្ឋបានមកបោះឆ្នោតសរុបចំនួន២៨៨០៣នាក់ស្មើនឹង៨៨,៥១ភាគរយ ។ សន្លឹកឆ្នោតបានការចំនួន២៦២២៣សន្លឹក សន្លឹកឆ្នោតមិនបានការ ចំនួន២៥៨០សន្លឹក សន្លឹកឆ្នោតសរុបចំនួន២៨៨០៣សន្លឹក និងបានចំណាយថវិកាក្នុងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨នេះ អស់ចំនួនជាង៦៧ម៉ឺនដុល្លារ ដែលថវិកាទាំងនេះបានមកពីការចូលរួមពីការជួយឧបត្តមពីថ្នាក់ដឹកនាំបក្សនិងសប្បុរសជន។
   លោកបន្តថា ចំពោះការអភិវឌ្ឍមូលដ្ឋាន មន្ត្រីបក្សគ្រប់ថ្នាក់បានចុះជួយជាបន្តបន្ទាប់។ បញ្ហាអសកម្មភាពមួយចំនួនក៏ត្រូវបានយកមកដោះស្រាយជូនពួកគាត់ទាន់ពេលវេលាផងដែរ។
   លោកបន្តថា សកម្មភាពដ៏ល្អរបស់បក្សប្រជាជនកម្ពុជា បានធ្វើអោយអតីតបក្សប្រឆាំងចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ហើយបើតាមការសន្និដ្ឋាន ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។
   លោកឃួង ស្រេង  បានមានប្រសាសន៍លើកឡើងថា ការប្រជុំក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ត្រូវប្រជុំអោយបានជាប់ជាប្រចាំ យ៉ាងតិច១ខែម្តង ដើម្បីរកចំណុចខ្លាំងនិងចំណុច មកអនុវត្តធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគោរព ស្រលាញ់និងបោះឆ្នោតជូនបក្សយើងបន្តនៅអាណត្តិក្រោយៗទៀត។
   លោកសូមអោយក្រុមការងារពិនិត្យ អោយបានមែនទែន នៅសង្កាត់ត្រពាំង ក្រសាំងដែលទទួលរងការលិចលង់កន្លងមកនេះ ។ ក្រោយការស្នើសុំថវិកាមកកសាងផ្លូវ លូនៅក្នុងមូលដ្ឋានមួយឆ្នាំ ទើបធ្លាក់មកអោយយើងធ្វើបាន ។ដូច្នេះយើងត្រូវធ្វើយ៉ាងណាដោះស្រាយបឋមសិន នោះគឺការកាយទឹកអោយហូរ កុំអោយលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋរយៈពេលយូរ។
   លោកបញ្ជាក់ថា នៅពេលខាងមុខនេះលោកនឹងប្រគល់ផ្លូវអោយខណ្ឌ សង្កាត់ទទួលខុសត្រូវ   ឡានដឹកដី ខូចផ្លូវ ធ្វើផ្លូវអោយវិញ ប្រឡាក់ផ្លូវត្រូវលាងអោយស្អាតឡើងវិញ  បើមិនអនុវត្តទេ គឹមិនអោយធ្វើអាជីវកម្ម នោះទេ ។ ការងារនេះត្រូវតែម៉ត់ចត់ជាមួយគ្នា ធ្វើផ្លូវអស់លុយច្រើនណាស់ មិនអាចអោយឡានដឹកទំនិញ ដឹកដីបំផ្លាញស្រួលៗនោះទេ ត្រូវតែចូលរួមថែរក្សា ផ្លូវទាំងអស់គ្នា៕
អត្ថបទដែលជាប់ទាក់ទង