ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យ​ភាគីថៃ កុំបាញ់​ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទៅដោយខុសច្បាប់ និងកាប់ឈើគ្រញូងត្រូវចាប់បញ្ជូនមកវិញ

93


ឧត្តរមានជ័យ៖ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បាន​ស្នើឲ្យ​ភាគីថៃ កុំបាញ់​ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទៅដោយខុសច្បាប់ជាពិសេសពលរដ្ឋ​ខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់​ ទៅកាប់គ្រញូងក្នុងប្រទេសថៃ​ គឺត្រូវសហការជាមួយអាជ្ញាធរកម្ពុជា និងចាប់បញ្ជូនពួកគេមកវិញ តាមនីតិវិធីច្បាប់។​

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឲ្យកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅតាមព្រំដែន​ ត្រូវទប់ស្កាត់ឲ្យខាងតែបាន ចំពោះការលួចឆ្លងដែន ដោយខុសច្បាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅកាន់ប្រទេសថៃ ដើម្បីកាប់ឈើគ្រញូង តាមច្រករបៀង។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា  ច្រករបៀង​មិនមែនជាច្រក​ស្របច្បាប់ទេ​ មួយថ្ងៃៗ ថៃចាប់បញ្ជូនមក​៨០ ទៅ១០០នាក់​ ។ តាមមើលរាល់ថ្ងៃ​នេះដោយសារតែពួកគាត់ឆ្លងដែនខុសច្បាប់​ អ្នកដែលឲ្យចេញចូល​ គឺមន្ត្រី​ការពារព្រំដែន​ ឬសមត្ថកិច្ចទេ​​។ ​ធ្វើយ៉ាងណា​ត្រូវទប់ស្កាត់ មិនឲ្យ​ពលរដ្ឋ​ខ្មែរលួច​ឆ្លងដែន​ខុសច្បាប់​ ទៅកាប់ឈើគ្រញូងនៅទឹកដីថៃ ហើយ សម្ដេចក្រឡាហោម បានលើកទឹកចិត្តឲ្យកងកម្លាំងយោធា​ ​គ្រប់គ្រង​ច្រកព្រំដែន ឲ្យបានត្រឹមត្រូវ​ ធ្វើយ៉ាងឲ្យសម្រេចបាន​ភាពជោគជ័យ​ និងធ្វើយ៉ាងណា​ឲ្យបានប្រយោជន៍ប្រជាជន​ទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង