ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានពន្ធនាគារខេត្តព្រះសីហនុ៖ មានពិរុទ្ធជននិងទណ្ឌិតដែលជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនសរុបចំនួន៣៣៦៤នាក់ ក្នុងនោះមានអ្នកជាប់ឃុំជាស្ត្រីចំនួន២២៧នាក់

137

ព្រះសីហនុ៖ ឧត្តមអគ្គានុរក្សថ្នាក់២ ម៉ី ឌឿន ប្រធានពន្ធនាគារខេត្តព្រះសីហនុបានឱ្យដឹង ថា គិតត្រឹមថ្ងៃ២៤មិថុនា២០២៤ មានពិរុទ្ធជននិងទណ្ឌិតដែលជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនសរុបចំនួន៣៣៦៤នាក់ ក្នុងនោះមានអ្នកជា ប់ឃុំជាស្ត្រីចំនួន២២៧នាក់។

នៅព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ អុង សុភាវី អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងលោកជំទាវ ប៊ុត ឈិតវាសនា សមាជិការអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានដឹកនាំប្រតិភូអមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុផង អញ្ជើញចុះទៅពិនិត្យស្ថានភាពទូទៅក្នុងពន្ធនាគារខេត្តព្រះសីហនុ ពិសេសផ្តោតទៅលើពិរុទ្ធជននិងទណ្ឌិតជាស្ត្រី ដែលស្ត្រីអ្នកជាប់ឃុំខ្លះមានទាំងកូនតូចនៅជាមួយផង។

អ្វីដែលជាចំណុចសំខាន់នៃដំណើរចុះពិនិត្យនេះ ប្រតិភូបានផ្តោតទៅការងារសុខភាពស្ត្រីអ្នកជាប់ឃុំ មានដូចជាស្ត្រីវយ័ចំណាស់ ស្ត្រីដែលមានកូនតូចនៅជាមួយនិងស្ត្រីមានជំងឺប្រចាំកាយជាដើម តាមរយៈការផ្តល់ឱវាទណែនាំឲ្យខិតខំកែប្រែខ្លួន ក្លាយទៅមនុស្សល្អក្នុងសង្គមវិញក្រោយចប់ទោសទណ្ឌ័។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងពន្ធនាគារខេត្តព្រះសីហនុ អ្នកកំពុងជាប់ឃុំក៍ទទួលបានការបណ្តុះបណ្តាលលើមុខជំនាញបច្ចេកទេសមួយចំនួន មានដូចជាកាត់ដេរ និងមុខជំនាញវិជ្ជាជីវៈមួយចំនួនទៀត ដើម្បីជាទុនសម្រាប់អ្នកជាប់ឃុំពេលចប់ទោសទណ្ឌ័ អាចយកចំណេះវិជ្ជានេះទៅប្រកបរបរចិញ្ចឹមជីវិតធ្វើជាមនុស្សល្អ សមាហរណកម្មទៅកាន់លំនៅដ្ឋានភូមិកំណើតរបស់ខ្លួនវិញ។

បើតាមលោកប្រធានព ន្ធនាគារខេត្តព្រះសីហនុឲ្យដឹងបន្ថែមថា ក្នុងចំណោមអ្នកជាប់ឃុំក្នុងព ន្ធនាគារខេត្តព្រះសីហនចំនួន៣៣៦៤នាក់នេះ ភាគច្រើនពាក់ពន្ធ័បទល្មើ សគ្រឿ ងញៀ ន។ ចំពោះការគ្រប់គ្រងទូទៅវិញ ក្រៅតែពីការរៀបចំបរិស្ថានក្នុងព ន្ធនាគារឬកន្លែងដាក់ឃុំ រៀបចំកន្លែងពិនិត្យសុខភាព ខាងព ន្ធនាគារខេត្តព្រះសីហនុ អនុវត្តន៍តាមនិតិវិធី គោរពសិទ្ធិមនុស្សតាមច្បាប់ជាធរមាន ហើយជាប្រចាំការអប់រំតាមបែបសាសនា ពិសេសព្រះពុទ្ធសាសនាជាដើមដល់ពិរុ ទ្ធជននិងទ ណ្ឌិត ដើម្បីជួយតម្រង់ទិសបន្ថែម ឲ្យកសាងខ្លួនជាមនុស្សល្អ បញ្ឈប់ការប្រព្រឹត្តល្មើ សដែលមានពិរុទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង