ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងបើកការដ្ឋានសាងសង់គម្រោងព្រែកជីក ហ្វូណនតេជោ នាថ្ងៃទី៥សីហានៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ,រូបភាព 3D សន្ទះទ្វាទឹក

287

ភ្នំពេញ៖ទីតាំងបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមបងប្អូនមើលរូបភាព 3D សន្ទះទ្វាទឹក គម្រោង ព្រែកជីកហ្វូណនតេជោ ដែលនិងបើកការដ្ឋានសាងសង់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ចំនឹងថ្ងៃខួបកំណើតសម្ដេចតេជោ ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។

សូមជម្រាបថា គម្រោង ព្រែកជីកហ្វូណនតេជោ លាត​សន្ធឹង​ប្រវែង ១៨០គីឡូម៉ែត្រ មានជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) នឹងមានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។ គម្រោង ព្រែកជីកហ្វូណនតេជោ ស្ថាបនាចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧ពាន់លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង