ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើងបាញ់មីស៊ីបាលីស្ទីកចំថ្ងៃដែល នាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt ចាកចេញធ្វើសមយុទ្ធក្នុងដែនសមុទ្រ

32

ព្យុងយ៉ាង៖កូរ៉េខាងជើងបានបាញ់មីស៊ីបាលីស្ទីករបស់ខ្លួននៅថ្ងៃទី២៦មិថុនា នៅចំថ្ងៃដែលនាវាផ្ទុកយន្ត ហោះចម្បាំង USS Theodore Roosevelt បានធ្វើដំណើរចាកចេញពីកំពង់ផែប៊ូសានដើម្បីចួលរួមធ្វើសមយុទ្ធបីប្រទេស។

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាបានបាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេងHypersonic Missile ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។
អគ្គសេនាធិការរួមរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការបាញ់មីស៊ីលរបស់កូរេខាង ជើងនៅព្រឹកថ្ងៃពុធទី២៦មិថុនា បានបង្ហាញថាគ្រាប់មីស៊ីលដែលបានបាញ់នោះមិនទទួល បានជោគជ័យឡើយ នៅមុនពេលដែលគ្រាប់នោះបានធ្លាក់ចូលក្នុងទឹកសមុទ្ទខុសពីគោលដៅ។
ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលបានហោះឡើងកម្ពស់ប្រហែល ១០០គីឡូម៉ែត្រ និងហោះបានចម្ងាយជាង២០០គីឡូម៉ែត្រមុនពេលដែលគ្រាប់នោះបានធ្លាក់
នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ មិនមានសេចក្តីរាយការណ៍ជុំវិញការ ខូចខាតណាមួយបានកើតឡើងឡើយ។ គេសង្កេតឃើញមាន ផ្សែងច្រើនខុសធម្មតាហុយ ចេញពីមីស៊ីលនោះដែលអាច បង្កឡើង ដោយបញ្ហាចំហេះ ។
មន្ត្រីយោធាកូរ៉េខាង ត្បូងបានឲ្យដឹងថា មីស៊ីលនោះ ត្រូវបានបាញ់បង្ហោះ ចេញពីតំបន់ក្រុងព្យុងយ៉ាង នៅវេលា ម៉ោងប្រមាណ៥កន្លះព្រឹក ហើយទីភ្នាក់ងារ ចារកម្មរបស់កូរ៉េខាងត្បូងនិង សហរដ្ឋអាមេរិក កំពុងធ្វើការ វិភាគលម្អិត លើហេតុការណ៍នេះ។
ការបាញ់មីស៊ីលបាលីស្ទីកបានធ្វើចំថ្ងៃដែលនាវាចម្បាំង USS Theodore Roosevelt ចេញ ដំណើរចូលរួមសមយុទ្ធ
នាវាផ្ទុកយន្តហោះចម្បាំងTheodore Roosevelt Carrier Strike Group បានចាកចេញពីទី ក្រុង Busan នៅថ្ងៃពុធទី២៦មិថុនាដើម្បីចូលរួមក្នុងសមយុទ្ធ Freedom Edge របស់ប្រទេស ទាំងបីសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន។
នៅជាមួយគ្នានេះដែរ, កងម៉ារីនអាមេរិក និងកងកម្លាំងស្វ័យការពារដីគោកជប៉ុន ក៏បានប្រ កាសថាពួកគេនឹងធ្វើសមយុទ្ធរួមគ្នាផងដែរនៅជុំវិញប្រជុំកោះភាគនិរតីរបស់ប្រទេសជប៉ុន ដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃសុក្រទី២៨មិថុនា។

សេចក្តីរាយការណ៍របស់ USNI News នៃវិទ្យាស្ថានទ័ពជើងទឹកអាមេរិក បានរាយការណ៍ថា គេបានប្រទះ ឃើញនាវាសង្កេតការណ៍ Dongdiao របស់កងកម្លាំងរំដោះប្រជាជនចិន ជាមួយនឹងដ្រូនដែល បានធ្វើប្រតិបត្តិការនៅក្បែរទឹកដីរបស់ជប៉ុន។
ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលបានធ្វើទស្សនកិច្ចនាវាផ្ទុកយន្តហោះចម្បាំង អាមេរិកកាលពីថ្ងៃអង្គារ៍ បញ្ជាក់នូវការចេញដំណើររបស់នាវា USS Theodore Roosevelt នៅ ថ្ងៃពុធទី២៦មិថុនាដើម្បីចូលរួមធ្វើសមយុទ្ធយោធាលើដែនទឹកជាមួយកម្លាំងនៃប្រទេសទាំងបី និងលោកថ្លែងថាតម្លៃប្រជាធិបតេយ្យសេរីរួមរបស់យើង ជាមួយនឹងសម្ព័ន្ធភាពរបស់យើង នឹងជួយឱ្យយើងមានឥទ្ធិពលមិនខ្លាចនឹងអំពើគំរាមណាមួយឡើយ។

នាវាផ្ទុកយន្តហោះចម្បាំងTheodore Roosevelt បានចូលសំចតកំពង់ផែប៊ូសាន ចាប់តាំងពីថ្ងៃ សៅរ៍នោះមក។ នាវាផ្ទុកយន្តហោះចម្បាំងនេះ នឹងបន្តដំណើរទៅកាន់សមុទ្ទក្រហមនៅមជ្ឈិម បូព៌ាពីបញ្ចប់លំហាត់សមយុទ្ធ Freedom Edge ។
រដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍ដោយ មិនបានបញ្ចេញព័ត៌មានក្បោះក្បាយពាក់ព័ន្ធនឹងបច្ចេកទេសនិងរបៀបធ្វើលំហាត់សមយុទ្ធ Freedom Edge និងសូម្បីតែពេលវេលា ដោយលោកគ្រាន់តែបញ្ជាក់ថាជប៉ុន, សហរដ្ឋអាមេ រិកនិងកូរ៉េ ខាងត្បូងនឹងធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាង ជិតស្និទ្ធលើការធ្វើលំហាត់សមយុទ្ធ នោះ។
មានសំណួរពាក់ព័ន្ធនឹងការចង់ដឹងថាតើមានប្រតិកម្មអ្វីពីកូរ៉េខាងជើងដែរឬទេ? ប៉ុន្តែរដ្ឋមន្ត្រី ការពារជាតិជប៉ុនលោក Minoru Kihara បានថ្លែងថាគេមិនអាចផ្តល់ចម្លើយជាមុនចំពោះរឿង ប្រតិកម្មនោះបានឡើយ ប៉ុន្តែបានបញ្ជាក់ថាការសមយុទ្ធហ្វឹកហ្វឺននេះមិនមានបំណងគោល ដៅជាក់លាក់ដាក់លើប្រទេសណាមួយឬតំបន់ណាមួយ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងទទួលស្គាល់ជុំវិញស្ថានការណ៍សន្តិសុខដែលកំពុងប្រឈម ភាពតានតឹង និងលោកថាគេចាំបាច់ត្រូវតែពង្រឹងសមត្ថភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងនៅចំថ្ងៃដែលនាវាចម្បាំងអាមេ រិកបានចេញដំណើរទៅកាន់ទីលំហសមុទ្ទដើម្បីធ្វើសមយុទ្ធ បានបាញ់មីស៊ីលបាលីស្ទីកនេះ មួយគ្រាប់ដែលគេជឿថាជាការបាញ់ព្រមានទុកជាមុនមួយ។

ការបាញ់មីស៊ីបាលីស្ទីកទន្ទឹមនឹងភាពតានតឹងរវាងប្រទេសកូរ៉េទាំង២
កូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ បានរិះគន់វត្តមាននាវាផ្ទុកយន្តហោះចម្បាំង អាមេរិក Theodore Roosevelt ដែលបានឈប់សំចតក្នុងកំពង់ផែប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួម
សមយុទ្ធយោធារួមគ្នាបីប្រទេសជាមួយកូរ៉េខាងត្បូង, ជប៉ុននិងសហរដ្ឋអាមេរិក។
ការបាញ់មីស៊ីលបាលីស្ទីកនេះ ត្រូវគេចាត់ទុកថាជាការកំញើញនិងបង្ហាញនូវឥទ្ធិពលរបស់ កូរ៉េខាងជើងដែលប្រកាសខ្លួនឯងថាជាប្រទេសមានគ្រាប់នុយក្លេអ៊ែ័រដែលគេមិនអាចផ្លាស់ប្តូរ បានឡើយ។
ប៉ុន្តែលោកប្រធានាធិបតី Yoon Suk Yeol ក្នុងនាមជាប្រធានាធិបតីកូរ៉េខាងត្បូងជាលើកដំបូង
បង្អស់ដែលបានស្ថិតលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Theodore Roosevelt នោះ បាន ថ្លែងអះអាងថាសម្ព័ន្ធមិត្តរវាងប្រទេសទាំងបីកូរ៉េខាងត្បូង សហរដ្ឋអាមេរិកនិងជប៉ុន គឺជាមហា សម្ព័ន្ធដ៏ខ្លាំងក្លានិងអាចផ្ចាញ់បំបាក់សត្រូវណាមួយក៏បានដែរ។

កូរ៉េខាងជើង នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ បានបាញ់សាកល្បងមីស៊ីលជាច្រើនរបស់ខ្លួននិង រួមមានទាំងមីស៊ីលលឿនជាងសម្លេងផងដែរ។ កាល ពី ខែ មេសា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បាន ពិនិត្យដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលHypersonicរយៈ ចម្ងាយ មធ្យម ដោយការ ប្រើប្រាស់បច្ចេកវិទ្យា ឥន្ធនៈ រឹង Solid Fuel។
ការបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងHypersonic Missile នៅថ្ងៃពុធទី២៦មិថុនានេះ បានធ្វើឡើងក្រោយភាពតានតឹងនៃទំនាស់បង្ហោះប៉េងប៉ោងកំពុងតែស្ថិតក្នុងសភាពស្រួចស្រាល។

កូរ៉េខាងត្បូងបានថ្លែងថាកូរ៉េខាងជើងបានបង្ហោះប៉េងប៉ោងដែលចងភ្ជាប់សំរាម កខ្វក់ បង្ហោះមកជាច្រើនទៀតឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកូរ៉េខាងត្បូង។ ការបង្ហោះ ប៉េងប៉ោងភ្ជាប់សំរាមកខ្វក់កាលពីថ្ងៃទី២៥មិថុនា បានធ្វើឱ្យការធ្វើដំណើរតាមព្រលានយន្ត ហោះអន្តរជាតិ Incheon របស់កូរ៉េខាងត្បូង ត្រូវផ្អាកការធ្វើសកម្មភាពរយៈពេល៣ម៉ោងបន្ទាប់ ពីប៉េងប៉ោងមួយ បានធ្លាក់ចូលលើផ្លូវសម្រាប់ហោះហើរក្នុងបរិវេណព្រលានយន្តហោះអន្តរ ជាតិនោះ។
ការបាញ់មីស៊ីបាលីស្ទីករបស់កូរ៉េខាងជើងនៅថ្ងៃពុធ បានធ្វើឡើងច្រើនថ្ងៃដែ លកូរ៉េខាងជើង និងរុស្ស៊ីទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយដែលសន្យាថា នឹងផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកប្រសិនបើប្រទេសទាំងពីរប្រឈមមុខនឹង «ការឈ្លានពាន»។

បច្ចុប្បន្ននេះរុស្ស៊ីនៅមិនទាន់ប្រកាសថាប្រទេសរបស់ខ្លួនរងការឈ្លានពាននៅឡើយទេ… ចំណែកប្រទេសកូរ៉េខាងជើង ក៏មិនមានសញ្ញាឬការប្រកាសណាមួយថារងនឹងអំពើឈ្លាន ពានពីប្រទេសដទៃដែរ ប៉ុន្តែក្រុមអ្នកវិភាគបារម្ភថាកិច្ចព្រមព្រៀងយោធារវាងរុស្ស៊ីនិងអ៊ុយ ក្រែនហាក់ដូចជាការជួយកូរ៉េខាងជើងឱ្យកាន់តែមានសកម្មភាពអមិត្តដាក់លើសត្រូវរបស់ខ្លួន។ សំណួរមួយមកនោះគឺថា តើគេអាចគ្រប់គ្រងអកប្បកិរិយារបស់កូរេខាងជើងបានដែរឬ ទេ បន្ទាប់ពីមានកិច្ចព្រមព្រៀងយោធាចុះហត្ថលេខាកាលពីថ្ងៃពុធទី១៩មិថុនានោះមក?៕

អត្ថបទដែលជាប់ទាក់ទង