ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រលងជ្រើសរើសបេក្ខជនអោយបំរើការងារក្នុងក្រប ខណ្ឌ មន្ត្រីពន្ធនាគារឆ្នាំ២០១៨នេះ នៅរាជធានី បេក្ខជនប្រលងមានជាង៤០០នាក់ ជ្រើសរើសយកចំនួន១០នាក់គត់

84

 

 

ភ្នំពេញ៖ ការប្រលងជ្រើសរើសបេក្ខជនអោយបំរើការងារក្នុងក្របខណ្ឌ មន្ត្រីពន្ធនាគារឆ្នាំ២០១៨នេះ នៅរាជធានីភ្នំពេញ មានបេក្ខជនប្រលងជាង៤០០នាក់ ក្នុងចំនួននេះត្រូវជ្រើសរើសយកចំនួន១០នាក់គត់ ។
   មន្ត្រី ដែលរៀបចំការប្រលងជ្រើសរើសបេក្ខជនអោយបំរើការងារក្នុងក្របខណ្ឌ មន្ត្រីពន្ធនាគារឆ្នាំ២០១៨ 
ឆ្នាំនេះ បេក្ខជនដែលត្រូវប្រលងមានចំនួន៤១៦នាក់ ស្រី១៣១ ដោយក្នុងនោះជ្រើសរើសយកចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ ។
    ការប្រលងនេះជាការបរលងក្នុងក្របខណ្ឌទូទាំងប្រទេស ហើយភ្នំពេញក៏ជាមណ្ឌលប្រលងមួយដែរ ក្នុងចំណោមមណ្ឌលប្រលងទូទាំងប្រទេស ។
     ពិធីប្រឡង​បានធ្វើ​ឡើង​រយៈ​ពេល​មួយ​ព្រឹកនិងពេលវេលាព្រម​គ្នានៅ​ទូ​ទាំង​​ប្រទេស នាព្រឹកថ្ងៃអា​ទិត្យទី១៨ វិច្ឆិកា ២០១៨ នៅវិទ្យាល័យជា ស៊ីម សន្ធម៉ុក សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
       លោក ប៉ា ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ  លោកប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ​ បាន​​​​អញ្ជើញទៅកាត់វិញ្ញាសារប្រឡងនៅមណ្ឌលប្រឡងរាជធានីភ្នំពេញ ដោយមាន​ការអង្កេត ត្រួត​ពិនិត្យ​ពី​មន្ត្រី​មកពីស្ថាប័នពាក់ពន្ធ័លោកគ្រូ អ្នកគ្រូ ដែល​​បានរៀបចំ ចាត់ចែងជាគ្រូអនុរក្ស​និង​មេប្រយោគ​យ៉ាង​ម៉ត់​ចត់​ផង​ដែរ ៕
អត្ថបទដែលជាប់ទាក់ទង