កូនអ្នកមានម្នាក់ មានទំនាស់ក្នុងគ្រួសារ បញ្ចេញកំហឹងបើករថយន្ត បំបុករថយន្តគេ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
កំពង់ចាម ៖ សង្ស័យមានទំនាស់ក្នុងគ្រួសារ កូនអ្នកមានម្នាក់នៅក្រុងកំពង់ចាម បានធ្វើសកម្មភាព បើករថយន្តស៊េរីទំនើបម៉ាកធុនត្រា បុករះផ្ទះរបស់ខ្លួន បុករថយន្តរបស់គេ ដែលចតទុកចោលបណ្តាលឲ្យខូខខាតពីទៅបីគ្រឿង និង បើកលើសួនបុកដើមស្លា នៅវេលា៧និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៨ បណ្តាលឲ្យផ្អើលពេញក្រុងកំពង់ចាម ។
ជនបង្កត្រូវបានគេស្គាល់ឈ្មោះ ទី ។ ក្រោយកើតហេតុ ជនបង្ករួមទាំងរថយន្ត ត្រូវបានសមត្ថកិច្ចនាំខ្លួននិងរឹបអូសយកទៅអធិការដ្ឋានក្រុងកំពង់ចាម ដើម្បីបន្តនីតិវិធី ៕