ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធន អៀងឡៃ និង សេក គឹមសាន្ដដឹកដៃគ្នាឡើងជុំទី២

128

​ភ្នំពេញ:អ្នកប្រដាល់ធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិ និង សេក គឹមសាន្តក្លិបអង្គរមានជ័យ
ខេត្តសៀមរាបដឹកដៃគ្នាឡើងជុំទី២នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បន្ទាប់ពីយក
ឈ្នះគូប្រកួតរបស់ខ្លួននៅវគ្គជម្រុះជុំទី១ដូចគ្នានៅយប់ថ្ងៃទី១៧វិច្ឆិកានោះ ។

​សេក គឹមសាន្តប្រកួតឈ្នះកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ ។ តាមពិតការប្រកួតនេះប្រ
សិនបើគឹមសាន្ដចាញ់ក៏គេបានទទួលជ័យជំនះដែរព្រោះកំពែង ខ្មៅរក្សាទម្ងន់ខ្លួនឯងមិនបានតែដើម្បីកុំឲ្យខូចកម្មវិធី
នោះជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះត្រូវបានចាត់ទុកជាការប្រកួតជាមិត្តភាពតែពួកគេត្រូវប្រកួតឲ្យអស់ពីសមត្ថភាព តែលទ្ធផលនៃការប្រកួតគឺគឹមសាន្ដជាអ្នកឈ្នះព្រោះកំពែង ខ្មៅជាអ្នកមានកំហុសដោយសារតែរក្សាទម្ងន់ខ្លួនមិនបាន ។

​សេក គឹមសាន្ដដែលខំស្កាត់មកពីខេត្តសៀមរាបនោះ មិនខុសបំណងឡើយព្រោះគេដណ្ដើមបានកៅអីសម្រាប់ជុំទី២ ឯ កំពែង ខ្មៅហាលអាវត្រឹមនេះ ។

​ចំពោះធន អៀងឡៃវិញប្រកួតឈ្នះអ្នកប្រដាល់អេ រ៉ាវ៉ាន់ចាន់រាជក្លិបកុសលកីឡាដោយពិន្ទុដាច់តែម្ដង ។ការ
ប្រកួតដែលមាន៣ទឹកនោះចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យធន អៀងឡៃឈ្នះគ្រប់ៗគ្នា ។

​ធន អៀងលៃដណ្ដើមបានកៅអីសម្រាប់ឡើងទៅប្រកួតជម្រុះនៅជុំទី២ទៀត ឯ អេ រ៉ាវ៉ាន់ចាន់រាជខ្ទាតចេញពីការប្រកួតត្រឹមជុំទី១នេះហើយ ។

​សូមបញ្ជាក់ថាក្នុងចំណោមអ្នកប្រដាល់៣២រូបដែលចូលរួមប្រកួតជម្រុះជុំទី១នោះមានអ្នកប្រដាល់ចំនួន ៦រូបហើយដែលហាលអាវ ហើយក៏មានអ្នកប្រដាល់៦រូបដែរដែលបានកក់កៅអីសម្រាប់ឡើងប្រកួតជម្រុះនៅជុំទី២បន្តទៀតដែរ ។

​ការប្រកួតជម្រុះជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាសុខ សាវិនក្លិបឆ្មាសសែនសុខប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថៃយ៉ត ធួនថុង(Yorth Thournthong)ឲ្យសន្លប់នៅទឹកទី២ ។

​ការប្រកួតក្រៅពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះអ៊ឹង កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងផ្ដួលអ្នកប្រដាល់ជឹម ទាន់ក្លិបខេត្តរតនគីរីឲ្យខូចជើងនៅទឹកទី២ ។

អត្ថបទដែលជាប់ទាក់ទង