នៅចុងខែវិច្ឆិកានេះ ភ្លើងស្តុបថ្មីចំនួន ១១៥ទីតាំង នឹងត្រូវគ្រប់គ្រងបញ្ជារចរាចរដោយប្រព័ន្ឋស្វ័យប្រវត្តិ
ភ្នំពេញ៖ថ្មីៗនេះផ្នែកជំនាញសហការជាមួយតំណាងJACA បានបណ្តុះបណ្តាល ដល់មន្ត្រីបម្រើការនៅមជ្ឈមណ្ឌលបញ្ជារចរាចរក្នុងរាជធានីភ្នំពេញ ដោយមន្ត្រីជំនាញពីប្រទេសជប៉ុន ។
មន្ត្រីជំនាញបានឱ្យដឹងថា៖នៅចុងខែវិច្ឆិការឆ្នាំ២០១៨នេះ ភ្លើងស្តុបថ្មីចំនួន ១១៥ទីតាំង នឹងត្រូវគ្រប់គ្រងបញ្ជារចរាចរដោយ ប្រព័ន្ឋស្វ័យប្រវត្តិនៅ រដ្ឋបាលរាជធានីសម្រួលដល់លំហូរចរាចរ បានល្អប្រសើរជាងមុន ។
គ្រប់ទីតាំងឆ្លងកាត់ភ្លើងស្តុប ត្រូវបានគណនាពីចំនួនយានយន្តតាម ទិសនីមួយៗដោយស្វ័យប្រវត្តិ ដើម្បីបញ្ជារប្រើប្រាស់រយៈពេលភ្លើងបៃតង ឬក្រហម ស្របតាមបច្ចេកវិទ្យាទំនើប សំដៅសម្រួលលំហូរចរាចរអោយបានល្អ។
រដ្ឋបាលរាជធានីបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរ និងគោរពភ្លើងស្តុប៕