ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមអុកចំនួន២៤រូបក្នុងចំណោម៣៤រូបបានទទួលនិទ្ទេសល្អ

279


​ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលចៅក្រមកីឡាអុកចត្រង្កដែលចាប់ផ្ដើមពីថ្ងៃទី១២មកនោះបានបញ្ចប់ហើយនៅថ្ងៃទី១៨វិច្ឆិកា ។

​វគ្គនេះបើកឡើងដោយចំណាយថវិការបស់ក្រសួងអប់ំយុវជន និង កីឡា ។នេះជាលើកដំបូងហើយដែល
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បើវគ្គបណ្ដុះបណ្ដាលបែបនេះ ហើយវគ្គនេះមានទម្រង់ជាសិក្ខាសាលាដែលអ្នកចូលរួម
ទាំងអស់ផ្ដល់ចំណេះដឹងដល់គ្នាទៅវិញទៅមក តាមអ្វីដែលខ្លួនបានដឹងតាមរយៈការស្រាវជ្រាវ និងដឹងតាមការនិយាយតៗគ្នាពីចាស់ៗ ។

នៅថ្ងៃបិទវគ្គនេះបានទទួលការចូលរួមពីសំណាក់លោកសុខសប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា លោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡា ។បើតាមការឲ្យដឹងពីលោកហ៊ុន សាមុតនោះថាវគ្គសិក្សានេះបានទទួល លទ្ធផលល្អព្រោះក្នុងចំណោមសិក្ខាកាម ចំនួន៣៤រូបគឺមាន២៤រូបហើយទទួលមានលទ្ធផលល្អ និងមានតែ១០រូបប៉ុណ្ណោះដែលទទួលបានចំណាត់ថ្នាក់មធ្យម ។

​លោកគុជ គឹមឡុងប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានសំណូមពរឲ្យក្រសួងអប់រំយុវជន និង កីឡាក្រសួងវប្បធម៌វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ជួយរៀបចំជាបទបញ្ជាប្រកួតមួយ ឲ្យមានការឯកភាពគ្នាទូទាំងប្រទេស ព្រោះសព្វថ្ងៃនេះការលេងគឺលេង ទៅតាមការកំណត់របស់តំបន់នីមួយៗ ។

​លោកសុខ សប្បាយណាមានប្រសាសន៍ថា នៅស៊ីហ្គេមឆ្នាំ២០២៣ នឹងមានការសំដែងកីឡាអុកចត្រង្គកម្ពុជា នៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នោះ ។ ចំពោះសំណូម របស់ប្រធានសហព័ន្ធអុកនោះ លោកអនុរដ្ឋលេខាធិការអះអាង
ថានឹងយកទៅជម្រាប ជូនដល់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ។

អត្ថបទដែលជាប់ទាក់ទង