ប្រមុខតេក្វាន់ដូWTកម្ពុជាបង្ហាញពីមហិច្ឆតារបង្កើតបរិញ្ញាប័ត្រតេក្វាន់ដូ
ភ្នំពេញ:ប្រមុខខេមរសហព័ន្ធកីឡាតេក្វាន់ដូWT(World Taekwondo)គឺលោកហង់ជួន ណារ៉ុនបានបង្ហាញ
ពីមហិច្ឆតារបង្កើត នាយកដ្ឋានតេក្វាន់ដូនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ។
លោកថ្លែងបែបនេះនៅក្នុងពិធីបើកសន្និបាតបូលសរុបលទ្ធផលការងារតាក្វាន់ដូឆ្នាំ២០១៧-២០១៨នាព្រឹកថ្ងៃទី១៨វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។នៅក្នុងមហាសន្និបាតនោះលោករដ្ឋមន្ត្រីក្រសួងអប់រំ
យុវជន និង កីឡាបានបង្ហាញពីចក្ខុវិស័យធ្វើឲ្យតេក្វាន់ដូមាន ការរីកចម្រើនដើម្បីត្រៀមសម្រាប់ឆ្នាំ២០២៣ ។
លោកទាមទារឲ្យសមាជកប្រតិបត្តិតាំងអស់យកចិត្តទុដាក់លើកីឡាថ្នាល មើលពីឧបនិស្ស័យរបស់ពួកគេ មើលពីការរីកចម្រើនរបស់ពួកគេរៀប ចំផែនការបញ្ជូនគ្រូ កីឡាករ-កីឡាការិនី ចៅក្រមអាជ្ញាកណ្ដាលទៅបណ្ដុះ
បណ្ដាលនុះក្រៅប្រទេស ។
លោកក៏បានបង្ហាញពីចេតនាបង្កើតឲ្យមានបរិញ្ញាប័ត្រ សម្រាប់តេក្វាន់ដូដែល ដំបូងត្រូវចាប់ផ្ដើមពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាដែលសព្វថ្ងៃបាន បញ្ចូលកម្មវិធីតេក្វាន់ដូសម្រាប់គរុសិស្សដែល ចូលសិក្សារយៈពេល២ឆ្នាំនៅ
ទីនោះ ។
ជាបន្តមកទៀតនៅគ្រឹស្ថានឧត្តមសិក្សាត្រូវបង្កើតអាប៉ាតេម៉ង់តេក្វាន់ដូដោយ សហព័ន្ធនឹងសុំឲ្យស្ថាប័នកំពូលរបស់តេក្វាន់ដូគឺKukkiwonនិងសហព័ន្ធតេក្វាន់ដូពិភពលោកជួយ។នៅសាធារណរដ្ឋកូរេគេមានសាកលវិទ្យាល័យតេក្វាន់ដូ ។ហេតុនេះគេអាចជួយជាគ្រូ ជាឯកសារដល់កម្ពុជាហើយកម្ពុជា ក៏ត្រូវរៀបចំសៀវភៅតេក្វាន់ដូជាភាសាខ្មែរឲ្យបាន ។
បន្ទាប់ពីគ្រឹស្ថានសិក្សារបស់រដ្ឋបង្កើតបានហើយនោះ គ្រឹស្ថានឧត្តមសិក្សារបស់ឯកជនអាចបង្កើតបានដែរ ។
អ្នកដែលអាចចូលរៀនយកបរិញ្ញាប័ត្រតេក្វាន់ដូបាននោះ ដំបូងគេគឺអ្នកដែលធ្លាប់ដណ្ដើមបានមេដាយនៅលើឆាកអន្តរជាតិ និងគ្រូតេក្វាន់ដូធំៗរបស់កម្ពុជា ។
សូមបញ្ជាក់ថានៅក្នុងសន្និបាតនេះក៏បានអនុម័តលើរបាយការណ៍បូក សរុបលទ្ធផលការងារប្រចាំឆ្នាំ និងអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលចូលរួមក្នុងសន្និបាតនោះបានចាត់ទុកថា អ្វីដែលលោកហង់ជួន ណារ៉ុនបានលើកឡើងគឺជាចក្ខុវិស័យ ដ៏ប្រសើរតែដំបូងបំផុត ត្រូវចងក្រងសៀវភៅតេក្វាន់ដូជាភាសាខ្មែរឲ្យបានមុនគេ ។