ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្នុងមួយថ្ងៃ សំណល់រឹងសំរាម នៅក្នុងរាជធានីភ្នំពេញ បានកើនរហូតដល់ ៣០០០ តោន

98

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ នៅក្នុងមួយថ្ងៃ សំណល់រឹងសំរាមនៅក្នុងរាជធានីភ្នំពេញបានកើនរហូតដល់ ៣០០០ តោន ក្នុងនោះ ៦៥% ជាសំរាមសើម ២០%ជាថង់ប្លាស្ទិក និងជាង ១០% ជាសំណល់រឹង។ ចំណែកការការច្នៃសំរាម មានត្រឹមតែ ២០%ប៉ុណ្ណោះដែលធ្វើឱ្យអាត្រាសំរាមដែលត្រូវបោះចោលនៅទីៅលានសំរាមមានពី ៧០ ទៅ ៨០% និងសំរាមមួយចំនួនទៀតត្រូវបានបោះចោល អនាធិបតេយ្យនៅតាមផ្លូវសាធារណៈនានា។ សំណល់ដែលត្រូវបាន អ្នកចូលរួមប្រមូលបានគឺភាគច្រើនជាសំណល់សំរាម ថង់ប្លាស្ទិកដែលត្រូវបាន បោះរាយប៉ាយនៅតាមធីធ្លាសាធារណៈនានា ក្រោយពីការដើរកម្សាន្តរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ដែលមិនបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។


ចំពោះមុខនៃបញ្ហាកំណើនសំរាមក្នុងទីក្រុងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវថា យើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាអនាម័យ ទីក្រុងរបស់យើងទាំងអស់គ្នាដោយ៖ ទី១) ធ្វើការញែកសំរាមតាមប្រភេទសំរាមជាសំណល់សរីរាង្គ សំរាម ប្លាស្ទិក និងសារធារតុគ្រោះថ្នាក់ និងវេចខ្ចប់និងគ្រប់គ្រងសំរាមដែលខ្លួនបង្កើតឱ្យបានត្រឹមត្រូវ។ ទី២) អនុ វត្តនូវគោលការណ៍ ៣អ៊ែរ (កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ចំពោះសំណល់ថង់ ប្លាស្ទិកដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបំផ្លាញសោភ័ណភាពទីក្រុងយើង។ ទី៣) ចូលរួមសម្អាតអនាម័យបរិស្ថានទីក្រុងយើងដោយចាត់ទុក «គ្រប់ទីកន្លែងទាំងអស់ជាផ្ទះរបស់យើង» ដែលត្រូវតែស្អាត និង មានផាសុកភាពគួរឱ្យរស់នៅ។ ទី៤) ចូលរួមដាំដើមឈើដើម្បីបង្កើតភាពបៃតង និងបង្កើនគុណភាពខ្យល់ និងទី៥) សូមកុំចោលសំរាមផ្តេសផ្តាសត្រូវទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។ កិច្ចការទាំងនេះនឹងជួយធ្វើឱ្យទីក្រុងរបស់យើងមានអនាម័យបរិស្ថានកាន់តែល្អស្អាត៕

អត្ថបទដែលជាប់ទាក់ទង