អាជ្ញាធរនិងសមត្ថកិច្ចរាជធានី បង្ហាញពីកំណាត់ផ្លូវដែលត្រូវហាមឃាត់យានយន្តធ្វើចរាចរណ៍និងជម្រុញអោយប្រជាពលរដ្ឋសហការ ដើម្បីអោយព្រះរាជពិធីអុំទូក ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ
ភ្នំពេញ៖ នៅក្នុងសន្តិសីទកាសែតមួយនារសៀលថ្ងៃអាទិត្យទី១៨ វិច្ឆិកា ២០១៨នេះអាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញ បានបង្ហាញពីកំណាត់ផ្លូវមួយចំនួនដែលត្រូវបានហាមឃាត់មិនអោយយានយន្តធ្វើចរាចរណ៍និងជម្រុញអោយប្រជាពលរដ្ឋសហការ ទាំងលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់និងបញ្ហបរិស្ថាន ដោយធ្វើយ៉ាងណាអោយព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេល៣ថ្ងៃខាងមុខនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ ។