ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទៅមើលការប្រកួតរាំ ជើងឯកជាតិ ឆ្នាំ២០១៨

120

ភ្នំពេញ: ​ការប្រកួតរាំជើងឯកជាតិ ឆ្នាំ២០១៨ បានធ្វើឡើងពេញមួយល្ងាច ថ្ងៃទី១៨ វិច្ឆិកា នាសហព័ន្ធរាំដែលមានទីតាំង ក្នុងទីស្នាក់ការ​ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

​ការប្រកួតមានចំនួន៨វិញ្ញសា គឺរាំគូអាយុ១៤ឆ្នាំឡើង លើចង្វាក់ Sumba-Cha Cha Cha-Rumba និងJive ។ រាំគូអាយុក្រោម១៤ឆ្នាំ លើចង្វាក់ Sumba-Cha Cha Cha-RumbaនិងJive ។រាំឯកត្តជនអាយុ១៤ឆ្នាំឡើងលើចង្វាក់ Sumba-Cha Cha Cha-RumbaនិងJive និងរាំឯកត្តជន អាយុក្រោម១៤ឆ្នាំ លើប្រភេទអាយុ Sumba-Cha Cha Cha-RumbaនិងJive ។

​ចំពោះ៤វិញ្ញាសាទៀត គឺរាំដោយបើកទូលាយ (Open Dance) ដែលមាន៤វិញ្ញាសាដែរ គឺរោគូចង្វាក់ឆា ឆា ឆា រាំគូចង្វាក់Rumba រាំគូចង្វាក់Paso Double និងរាំគូចង្វាក់Slow Waltz ។ ​កីឡាករដែលចូលរួម មានចំនួន១២រូប និង កីឡាការិនីចំនួន២៥រូប សរុបចំនួន៤១រូប ។ពួកគេមកពីក្លិបចំនួន៤ គឺក្លិបចំប៉ីស ក្លិបNew Trend ក្លិបុំពន្លកថ្មី និងក្លិបសាលាAIS ។ការប្រកួតនេះធ្វើឡើង ក្រោមថវិកា ប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជន និង កីឡា ។

​ចំពោះលទ្ធផល និងចំណាត់ថ្នាក់នោះវិញ្ញាសា Latin Cha Cha Cha មេដាយមាស បានទៅកីឡាករអ៊ឹង ខេមរាបូណ៌មីច័ន្ទ ។ វិញ្ញាសាLatin 1 Dance Pasa មេដាយមាស បានទៅគូកីឡាករភុន ស៊ីវុត្រា និង កីឡាការិនីហ៊ានលក្ស្មី ។ វិញ្ញាសាLatin 1 Dance Rumba Couple មេដាយមាសបានទៅគូជុំ ភូណាន់ និង យី អ៊ីលីង ។

​វិញ្ញាសាLatin 1 Dance Cha Cha Cha Couple មេដាយមាស បានទៅគូសាន រ៉ូហ្សា និង សេង សុគីម ។ វិញ្ញាសា Standard 1 Dance Slow Waltz មេដាយមាស បានទៅគូសុខ និដាណាត់ និង ភុន បានជួបរក្សា ។វិញ្ញាសាLatin 4 Dance អាយុ១៨ឆ្នាំ ឯកត្តជនមេដាយមាស បានទៅកីឡាការិនីសុខ ចិន្ដា ។

​វិញ្ញាសាLatin 4 Dance Sumba-Cha Cha Cha-Rumba និង Jive មេដាយមាសបានទៅគូសេង សុគ័ង និង ឱ រតនិ ។វិញ្ញាសា Latin 4 Dance Sumba-Cha Cha Cha-Rumba និង Jive អាយុ១៤ឆ្នាំឡើងមេដាយមាស បានទៅគូសាន រ៉ូហ្សា និង សេង សុគីម៕

 

អត្ថបទដែលជាប់ទាក់ទង